សម្តេច ​ហ៊ុន សែន ​ស្នើ​ធនាគារ​និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បន្ថយ​ការប្រាក់​ពី​ប្រជា​ពល​ដ្ឋ​

សារព័ត៌មាន Cambodia News​/

ភ្នំពេញ (០៧ ធ្នូ ២០១៥) ៖ នៅ​ព្រឹក​ថ្ងៃទី ០៧ ខែ​ធ្នូ សម្តេច ​​ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​បណ្ដាញសង្គម​ហ្វេ​សប៊ុក​របស់​លោកថា  កសិកម្ម​ឆ្នាំនេះ ពិសេស​ដំណាំ​ស្រូវ​ទាំង​ស្រូវវស្សា ទាំង​ស្រូវប្រាំង​បាន និង​កំពុង​ប្រឈម​និង​ការខ្វះខាត​ទឹក​។

Cambodian farmers grow rice in a field in Kampong Speu province, some 60 kilometers south of Phnom Penh on August 8, 2010.  Cambodia's parliament approved a five-year national development plan on May 31 aimed at achieving annual growth of six percent, helped by billions of dollars in foreign aid.   TOPSHOTS  AFP PHOTO / TANG CHHIN SOTHY

សម្តេច ​ហ៊ុន សែន បាន​ស្នើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ធនាគារ​ ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​រក​វិធី​អនុគ្រោះ​មួយចំនួន​ជូន​ប្រជាជន​ដែល​រង​គ្រោះ​ធម្មជាតិ ដូចជា​ពន្យារ​ពេល​សង ឬ​ពន្យារពេល សង​ដោយ​មិន​យកការប្រាក់ ឬ​បន្ថយ​ការប្រាក់​ ដោយ​ជៀសវាង​ការ​ឆ្លៀត​ឱកាស​រឹបអូស​ដីធ្លី ផ្ទះ​សម្បែង ទ្រព្យសម្បត្តិ ពី​សំណាក់​ម្ចាស់បំណុល ចំពោះ​កូនបំណុល ដែល​កំពុង​ជួប​ការលំបាក​ដោយសារគ្រោះធម្មជាតិ ។​

សូមបញ្ជាក់​ថា ​ដោយសារ​តែ​ទឹក​ទន្លេមេគង្គ ទឹក​ទន្លេសាប និង​ទឹក​ទន្លេបាសាក់​ចតុមុខ នៅ​ឆ្នាំ​នេះ មាន​កំពស់​ទឹក​ទាប​ជាង​ឆ្នាំ​មុនៗ​ ថ្មីៗ​កន្លងទៅនេះ សម្តេច ​ហ៊ុន សែន ធ្លាប់​ឲ្យ​មន្ត្រី និង​ក្រសួង​ស្ថាប័ន ដែល​ធ្វើការ​ពាក់ព័ន្ធ ចុះជួយ​បូមទឹក​ដាក់​អាង​ស្តុបទឹក ដើម្បី​ជួយ​ដល់​ប្រជាកសិករ ដែល​រង​ផលប៉ះពាល់ពី​គ្រោះរាំងស្ងួត​នៅ​ឆ្នាំ​នេះ​។

សម្តេច ​ហ៊ុន សែន ក៍​ធ្លាប់​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់ដំណឹងមក​ផ្ទាល់ តាម​គេហទំព័រ​បណ្ដាញ​សង្គម​របស់​សម្តេច ប្រសិន​បើ​មាន​ការលំបាក ក្នុង​ការទំនាក់ទំនង​ទៅ កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច សុំ​ភ្ជាប់​ឈ្មោះ លេខ​ទូរស័ព្ទទំនាក់​ទំនាក់ទំនង និង​រូប​ភាពជាក់ស្តែង​នៃ​ទីតាំង​នី​មួយៗ និង​ចំនួន​គ្រួសារ​ដែល​កំពុង​រងគ្រោះ ប្រសិនបើ​អាច​ធ្វើបាន​៕​

Related Articles

Back to top button
Close
Close