រដ្ឋសភា​​បន្ត​សម័យប្រជុំ​​ពិភាក្សា ​និងអនុម័ត​សេចក្តីព្រាង​ច្បាប់ច្បាប់ចំនួន​៣

​សារព័ត៌មាន Cambodia News/​

ភ្នំពេញ (៣០ វិច្ចិកា ២០១៥) ៖ ​នៅថ្ងៃទី​៣០ខែ​វិច្ឆិកា នេះ រដ្ឋសភា​បាន​បន្ត​សម័យប្រជុំ ដោយ​​ពិភាក្សា​និងអនុម័ត​សេចក្តីព្រាង​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រ​ងឆ្នាំ​២០​១៦ សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិនិងសេចក្តីព្រាង​ច្បាប់​ទូរគមនាគមន៍​ ដោយ​មិន​មានការចូលរួមប្រជុំសភាពីសមាជកតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ។​

Captureសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណាចក្រកម្ពុជា​ បានសរសេរនៅលើហ្វេសប៊ុក​របស់​លោក​នៅព្រឹកថ្ងៃ​ចន្ទនេះថា​រដ្ឋសភានឹងពិនិត្យអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៦ ដោយ​លោក​ថា​​៖ “សង្ឃឹមថា​ រដ្ឋសភានឹងអនុម័តច្បាប់នេះដើម្បីរាជរដ្ឋាភិបាល​ដឹកនាំចាត់ចែងការងារលើ​គ្រប់វិស័យបន្តទៀត ក្នុងនោះក៏មានការដំឡើងបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជនផងដែរ”។

សម្តេច​បន្ត​ថា​៖ “ច្បាប់ថវិកាឆ្នាំ២០១៦ក៏លុបចោលផងដែរនូវពន្ធតាមរបបម៉ៅការដើម្បសម្រួលដល់អាជីវករតូចតាចដែលលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ច្បាប់នេះក៏នឹងលុបចោលពន្ធលើមធ្យោបាយដឹក​ជញ្ជូន​និងយានជំនិះមួយចំនួនដូចជាទោចក្រយានយន្ត ត្រីចក្រយាន្តយន្ត ត្រាក់ទ័រ គោយន្តនិងជលយាន្តតូចៗ ដើម្បីជួយកាត់បន្ថយការចំណាយនិងលើកកម្ពស់ជីវភាពប្រជាជន”៕

Related Articles

Back to top button
Close
Close