បាក់ដីនៅមីយ៉ាន់ម៉ាអ្នកស្លាប់កើនឡើងជិត១០០នាក់និង១០០ទៀតបាត់ខ្លួន
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (២៣ វិច្ចិកា ២០១៥) ៖ សាកសពជិត១០០សាកសពហើយត្រូវបានគេទាញចេញពីក្នុងដីដែលបានបាក់រលំលើខ្ទមប្រជាពលរដ្ឋរស់នៅ ស្ថិតនៅតំបន់ដាច់ស្រយាលនៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
បើតាមការសន្និដ្ឋាន នៅមានមនុស្សប្រហែល១០០នាក់ផ្សេងទៀតបានបាត់ខ្លួននៅឡើយ។ សូមបញ្ជាក់ថា ហេតុការបាក់ដីនៅទីតាំងរកថ្លើមថ្មក្នុងប្រទេសមីយ៉ានម៉ា បានកើតឡើងនៅយប់ថ្ងៃទី២១វិច្ឆិកា គឺចំពេលដែលមនុស្សម្នាបានកំពុងលង់លក់ក្នុងដំណេក៕