យន្តហោះ​​រុស្ស៊ី​ធ្លាក់​​​នៅអេ​ហ្ស៊ី​ប​ទំ​នង​​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៥ វិច្ចិការ ២០១៥) ៖ តាម​ការ​ស៊ើបការណ៍​សម្ងាត់​មួយបាន​បង្ហាញ​ថា យន្តហោះ​របស់​រុស្ស៊ី​ ដែល​​​ធ្លាក់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប កាលពី​សប្ដាហ៍​មុន​សម្លាប់​មនុស្ស​២២៤​នាក់​នោះ ទំនង​ធ្លាក់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​អាមេរិក និង​ចក្រភព​អង់គ្លេស​។

ទោះយ៉ាងណាក៏ដោយការ​សន្និដ្ឋាននេះ នៅមិនទាន់បញ្ជាក់​ផ្លូវការ​នៅឡើយ​ទេ​ បើ​តាម​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ​Philip Hammond ​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា យើង​បាន​ធ្វើ​ការសន្និដ្ឋាន​រួចហើយ​ថា លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​បង្កឡើង​ដោយសារ​គ្រឿងផ្ទុះ​នៅលើ​យន្តហោះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​ជំនាញ​រុស្ស៊ី​បានបញ្ជាក់​ថា គឺ​វា​ដូចជា​លឿន​ពេក​ហើយ សម្រាប់​ការសន្និដ្ឋាន​ខាងលើនេះ​។ ដោយឡែក រដ្ឋមន្ត្រីការបរទេស​អេ​ហ្ស៊ី​បបាន​ច្រានចោល ចំពោះ​ការអះអាង​កន្លងមក​ថា​ការធ្លាក់​យន្ត​ហោះ​​រុស្ស៊ី ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​អ៊ីស្លាម​។

គួររម្លឹកថា យន្ដហោះ​ដឹក​អ្នកដំណើរ​រុស្ស៊ី​បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​ក្នុង​តំបន់​ស៊ីណៃ​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​៣១​តុលា​។ តំបន់​នេះ​ក៏​ជា​តំបន់​ជ្រួលច្រាល​ផងដែរ ដោយសារ​កំពុង​មាន​បញ្ហា​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​៕

2

 

 

Related Articles

Back to top button
Close
Close