នៅឆ្នាំ២០១៥ ជនភៀសខ្លួនខុសច្បាប់៨០ម៉ឺននាក់ចូលទឹកដីអឺរ៉ុបដោយគ្មានការអនុញ្ញាត
សារព័ត៌មាន Cambodia News/
អឺរ៉ុប (០៥ វិច្ចិការ ២០១៥) ៖ តាមកិច្ចសម្ភាសរបស់កាសែតអាល្លឺម៉ង់ និងឱ្យទីភ្នាក់ងារព្រំដែនអន្តរជាតិ កាលពីថ្ងៃទី០៤ វិច្ឆិកា បានឲ្យថា ជនភៀសខ្លួនខុសច្បាប់ប្រមាណ៨០ម៉ឺននាក់ បានចូលទឹកដីអឺរ៉ុបគ្មានការអនុញ្ញាតត្រឹមត្រូវនៅឆ្នាំ២០១៥នេះ។
ទីភ្នាក់ងារព្រំដែនអន្តរជាតិបានប្រកាសអំពាវនាវឱ្យបណ្ដាសមាជិកសហភាពអឺរ៉ុបត្រូវឃុំខ្លួនអ្នកស្វែងរកសុំសិទ្ធិជ្រកកោណមិនស្របច្បាប់ ដើម្បីបញ្ជូនពួកគេទៅស្រុកកំណើតវិញ។ បើមិនធ្វើចឹងនោះទេ ជនអន្តោប្រវេសន៍ខុសច្បាប់នឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងទឹកដីអឺរ៉ុបមិនខាន។
បន្ថែមលើនេះ រដ្ឋសហភាពអឺរ៉ុបនឹងត្រូវតែតៀមខ្លួន ដើម្បីដោះស្រាយបញ្ហាវិបត្តិជនភៀសខ្លួន នៅប៉ុន្មានខែខាងមុខទៀត។ រយៈពេល៩ខែ ដើមឆ្នាំ២០១៥នេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ៧១ម៉ឺននាក់ បានសម្រុកចូលក្នុងសហភាពអឺរ៉ុប។
ជនអន្តោប្រវេសន៍មួយភាគធំ ទៅប្រទេសក្រិក ឆ្លងកាត់តាមប្រទេសហុងគ្រីនិងប្រទេសក្រូអាត។ បើតាមតួលេខថ្មីរបស់ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិបានឱ្យដឹងថា ជនភៀសខ្លួនជាង៧៤ម៉ឺននាក់បានគ្រោះថ្នាក់ ដោយសារធ្វើដំណើរតាមទូកឆ្លងកាត់តាមសមុទ្រមេឌីទែរ៉ាណេ៕