គ្រោះថ្នាក់​ចរាចរណ៍ ​នៅថ្ងៃទី​២​ ខែវិច្ឆិកា​ ស្លាប់៧ របួស៦

 

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ វិច្ចិការ ២០១៥) ៖ ហេតុការណ៍​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលបានកើតមានឡើងនៅថ្ងៃចន្ច ទី២ ខែវិច្ឆិកា ឆ្នាំ​២០១៥ម្សិល​មិញ​នេះ មាន​ចំនួន ៨លើក ក្នុង​នោះ​យប់​ ៧​លើក​ បណ្តាល​ឲ្យមនុស្ស ៧នាក់ត្រូវបានស្លាប់ (​ស្រី​១​នាក់​) រង​របួស​ធ្ងន់​៤​នាក់ (​ប្រុស​) និង​រង​របួស​ស្រាល​២​នាក់(ប្រុស​)។នេះបើយោងតាមរបាយការណ៍របស់ស្នងការ​នគរបាលជាតិ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើក​នេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ១៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​ និង​រថយន្ត​ធុន​តូច​ ៦​គ្រឿង។​

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕

1

 

Related Articles

Back to top button
Close
Close