សមត្ថកិច្ច​​ថា ​ពិបាកប្រមូលភស្តុតាងតាមហ្វេសប៊ុក​ ករណី​វាយតំណាងរាស្រ្ត​បក្សប្រឆាំង

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៣ វិច្ចិការ ២០១៥) ៖ អ្នកនាំពាក្យអគ្គស្នងការរងនគរបាលជាតិ បាន​អះអាង​ថា​ ការបង្ហោះឯកសារតាមបណ្តាញសង្គម​ នាំឲ្យ​ជន​ដៃដល់ងាយស្រួល​រត់គេចខ្លួន ហើយចាត់ទុក​​ឯកសារទាំងនោះ​សមត្ថកិច្ច​ពិបាក​នឹង​ប្រមូលយកនិង​មិនផ្លូវ​ការ។

បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ឲ្យ​ដឹង​ថា ​សមត្ថកិច្ចកំពុងតែស​កម្មក្នុងកា​រប្រមូល រូបភាពនិងឯកសារនានា ដែលអាចជាភស្តុតាងក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យដែ​លបានវាយដំអ្នកតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ពីររូប​កាលពីថ្ងៃទី​២៦ ខែតុលា។​

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំ​ពក្យអគ្គស្នងការរងនគរបាលជាតិ បាន​ឲ្យដឹង​ថា ​សមត្ថកិច្ចបានបំពេញនីតិវិធីរួចហើយជាមួយតុលាការ  ដើម្បីបើកការស៊ើបអង្កេតនិងបានចុះពិនិត្យកន្លែង​កើតហេ​តុរួចរាល់ ហើយ​សមត្ថកិច្ចក៏បានទទួលនូវ រូបភាព ក៏ដូចជាឯកសារនានាមួយចំនួនផងដែរ។​ លោក​បាន​បន្ថែម​ថាដំណើរការសាកសួរសាក្សី ដូចជាអ្នកបើបរ និងអ្នកនៅជិត និងបានឃើញហេតុការណ៍​ផ្ទា​ល់កំពុងតែបន្តនីតិវិធី។

គួរ​បញ្ជាក់ថា នៅព្រឹកថ្ងៃ​ទី​២៦ខែតុលា បាតុករ​​រាប់ពាន់​នាក់​បានប្រមូលផ្តុំគ្នា​និង​តវ៉ានៅមុខវិមាន​​រដ្ឋសភា ដើ​ម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោក​​ប្រាស់ ​ក្រ​ឡេចក្រឡុ​ចនិង​ជាអ្នក​ដែល​​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”៕

Capture

 

 

Related Articles

Back to top button
Close
Close