គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៥ ខែតុលា មិនមានអ្នកស្លាប់ទេ តែរបួស២៧នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ តុលា ២០១៥) ៖ គ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក នៅទូទាំងប្រទេស ដែលកើតមានឡើង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ មានចំនួន ១៥លើក យប់៧លើកមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ តែមានអ្នករបួសធ្ងន់ ២០នាក់ (ស្រី៣នាក់) និងរបួសស្រាល ០៧នាក់ (ស្រី២នាក់)។នេះបើយោងតាមរបាយការណ៍ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៥លើកនេះបានបង្កឲ្យខូចខាតយានយន្តសរុបចំនួន ២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូច ៧គ្រឿង និងយានផ្សេងៗ ២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទំាងអស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕