ស្លាប់៧នាក់ របួសធ្ងន់ស្រាល២៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២១ កញ្ញា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កញ្ញា ២០១៥) ៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ និង២៣ នាក់រងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេសចំនួន ១៣លើកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥នេះ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៧គ្រឿង, រថយន្តធុនតូច៦គ្រឿង និងថ្មើរជើង៤នាក់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៦លើក, បត់គ្រោះថ្នាក់២លើក, ស្រវឹង២លើក, មិនគោរពភ្លើងសញ្ញា១លើក, ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន២១នាក់ (យប់១២នាក់)។
ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តពិន័យសរុបចំនួន ១,១៦៨គ្រឿង (រថយន្តធំ៤៧១គ្រឿង) ស្មើនិង ១,២៣០ករណី ល្មើសក្រដាសស្នាមមាន ៦៦៦គ្រឿង ស្មើនឹង ៦៨១ករណី, ចំពោះករណីល្មើសបច្ចេកទេស ៥០២គ្រឿងស្មើនឹង៥៤៩ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,២១២គ្រឿង ៕