សម្ដេច ហ៊ុន សែន ផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់បាក់ឌុបនិទ្ទេស A ទាំង ១០៨ នាក់

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៥ កញ្ញា ២០១៥) ៖ សិស្សឆ្នើមពិន្ទុលំដាប់កំពូលទាំង ១០៨ នាក់ មកពីទូទាំងប្រទេស នាថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥នេះ បានចូលជួបសំណេះ សំណាល ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព។ 

បេក្ខជននិទ្ទេស A ទាំង ១០៨ នាក់ គឺមកពីរាជធានីភ្នំពេញ ៤៨ នាក់ សៀមរាប ១៤ នាក់ បាត់ដំបង ៧នាក់ ត្បូងឃ្មុំ ៦ នាក់ តាកែវ ៦ នាក់ កណ្តាល ៥ នាក់ កំពង់ចាម ៥ នាក់ កំពត ៤ នាក់ ព្រមទាំងព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ និងខេត្តព្រះសីហនុ ២ នាក់ ក្នុងមួយខេត្ត និងកំពង់ស្ពឺ ស្វាយរៀង និងខេត្តប៉ៃលិន ម្នាក់ក្នុងមួយខេត្ត។

យោងតាមបេក្ខជនម៉ានកូតា ដែលមានពិន្ទុខ្ពស់ជាងគេបំផុត បានឲ្យ CNC ដឹងថា ប្អូនប្រុសពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយរកនិយាយមិនត្រូវ ជាមួយប្អូនបានបង្ហាញ នូវមោទនភាពព្រោះការខិតខំសិក្សារៀនសូត្ររបស់ខ្លួន មិនត្រឹមតែទទួលបានលទ្ធផលល្អនោះទេ តែជ័យលាភីត្រូវបានយក ចិត្តទុកដាក់ និងលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ៕

2

Related Articles

Back to top button
Close
Close