រដ្ឋាភិបាល​កម្ពុជា​​នឹង​ដាក់​​ប្រព័ន្ធ​​ផ្កាយរណប​​នៅតាម​ព្រំដែន​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០៧ កញ្ញា ២០១៥) ៖ នៅតាម​ព្រំដែន​កម្ពុជា​ជាប់​នឹង​ប្រទេស​វៀតណាម ថៃ ឡាវ​នៅតែ​ជួប​បញ្ហា​អសន្តិសុខ​រួម​ទាំង​បញ្ហា​ព្រៃឈើ​ជា​ដើម​។ បើ​តាម​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​០៥​កញ្ញា​ថា រដ្ឋាភិបាល​នឹង​ដាក់​វិធាន​ទៅ​គណៈកម្មាធិកា​ចម្រុះ​ព្រំដែន​កម្ពុជា ឱ្យ​រៀបចំ​មាន​ប្រព័ន្ធ​ផ្កាយរណប​មួយ សម្រាប់​ពិនិត្យ​តាម​ព្រំដែន​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា ចង់​ធ្វើ​ការត្រួតពិនិត្យ​ឲ្យបាន​ច្បាស់ លើ​វិស័យ​បរិស្ថាន ព្រៃឈើ ការតាំង​លំនៅដ្ឋាន​នៅតាម​តំបន់​ព្រំដែន និង​រៀបចំ​ការពា​រ​សនិ្ត​សុខ​ឲ្យ​បានល្អ​ផងដែរ​។

​ជា​ការកត់សម្គាល់ គម្រោង​នៃ​ដាក់​ប្រព័ន្ធ​ផ្កាយរណប​នៅតាម​ព្រំដែន​របស់​រដ្ឋា​ភិល​កម្ពុជា​ពេល​បាន ធ្វើឡើង​ក្រោយ​ពីរ​ភាព​ចម្រូសចម្រាស​ផែនទី​ព្រំដែន​កម្ពុជា ហាក់​មាន​ភាពស្ងប់ស្ងាត់ បន្ទាប់​ពី​ផែនទី របស់​រដ្ឋាភិបាល​បាន​ផ្ទៀងផ្ទាត់​ជាម​យ​យ​ផែនទី​របស់​បារាំង​និង​អង្គការ​សហប្រជាជាតិ​គឺ​ដូចគ្នា​៕

2

Related Articles

Back to top button
Close
Close