៦ ខែឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង ១ពាន់នាក់

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (០៣ កក្កដា ២០១៥) ៖ យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​រយៈពេល ៦​ខែ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានបង្ហាញ​ថា ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ២.៥១៤ លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១.២២៩ នាក់ និង​រងរបួស ចំនួន​៤.០៩០ នាក់​។​

របាយការណ៍​ដដែល បានឲ្យដឹង​ទៀតថា តួលេខ​នេះ ថយចុះ ៨៩ លើក ស្មើនឹង ៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៤​។ ដោយឡែក​ចំនួន​អ្នកស្លាប់ បាន​កើនឡើង​ចំនួន ៥៩ នាក់ ហើយ​ចំនួន​អ្នករងរបួស ថយ​ប្រមាណ​៦%​។

របាយការណ៍​បាន​បញ្ជាក់បន្ថែម​ថា ដើម្បី​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មន្ត្រី​នគរបាល​ចរាច​រណ៍ បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

vayofm_008

Related Articles

Back to top button
Close
Close