គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ ខែមិថុនា ស្លាប់ ៥នាក់ របួសធ្ងន់ ៨នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ មនុស្ស៥នាក់បានស្លាប់ និង៨នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៦លើក (យប់៣លើក) នៅទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ម្សិលមិញនេះ នេះបើតាមប្រភពព័ត៌មានពីគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១១ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច១គ្រឿង, និងយានផ្សេងៗ១គ្រឿង។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣លើក, ស្រវឹង១លើក,មិនគោរពសិទ្ធិ១លើក និងមិនប្រកាន់ស្តាំ១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន៩នាក់ (យប់៥នាក់)។
ដោយឡែករថយន្តត្រូវបាន នគរបាលផាកពិន័យសរុបចំនួន ៦៩២គ្រឿង (រថយន្តធំ១៨៥គ្រឿង) ស្មើនិង៧០៣រណី, ករណីល្មើសក្រដាសស្នាមមាន ៥០២ គ្រឿង ស្មើនឹង៥១៣ករណី, ចំពោះករណីល្មើសបច្ចេកទេស១៩០ គ្រឿងស្មើនឹង ១៩០ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.២៣០គ្រឿង៕