សកម្មជន​​អង្គការ​​សង្គម​​ស៊ីវិល ដើរ​​ហែ​ក្បួន ​ស្រែក​​តវ៉ា​​តាម​ផ្លូវ ​ចេញ​​ពី​មុខ​រដ្ឋសភា​​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ ៖ បន្ទាប់ពី​ជួបជុំ​លើក​បដា​តវ៉ា ជំទាស់​នឹង​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ហៅថា ច្បាប់​អង្គការ NGO នៅមុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៣​មិថុនា ​នេះ​រួចមក ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់ បាន​ដើរ​ហែ​ក្បួន ស្រែក​តវ៉ា​តាមផ្លូវ ចេញ​ពីមុខ​រដ្ឋសភា​។  

​ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ស្នើ​ឲ្យ​រដ្ឋសភា ផ្អាក​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សេចក្តី​ព្រាងច្បាប់​នោះ ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​អនុម័ត កាលពី​ថ្ងៃទី​៥​មិថុនា​។ សកម្មភាពដើរ​ហែ​ក្បួន​តវ៉ាជុំវិញរដ្ឋសភា នៅ​ម៉ោងជាង ៩ ព្រឹក​នេះ មិន​មាន​ការរារាំង​នោះឡើយ​ទេ​៕

1

 

Related Articles

Back to top button
Close
Close