វាយបំបែកទូ ATMធនាគារ ANZ និងកាណាឌីយ៉ាយកលុយជាង ២០ម៉ឺនដុល្លារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ កាលពីវេលាម៉ោង ១ៈ៥០ នាទី រំលងអធ្រាត្រ ចូលថ្ងៃទី២២ មិថុនា មានក្រុមចោរបានលួចគាស់ទូរ ATM របស់ធនាគារ ANZ Royal និងទូរ កាណាឌីយ៉ា នៅផ្សារទំនើបឡាក់គី ម៉ល ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប យលលុយជាង ២០ម៉ឺនដុល្លារអាមេរិក ហើយគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឃាត់ខ្លួនសន្តិសុខយាមផ្សារទំនើបខាងលើ ចំនួនពីរនាក់ យកទៅសាកសួរ។
ស្នងការរងនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ទូរ ATMទាំងពីរគ្រឿងដែលមានទូរកាណាឌីយ៉ា និងទូរ ANZ Royalនោះ ដាក់តាំងនៅជិតគ្នា ជាប់ជណ្តើរយន្ត ជាន់ផ្ទាល់ដីនៃផ្សារទំនើមឡាក់គីម៉ល។
យោងតាមការត្រួតពិនិត្យជាក់ស្តែង ក្រុមចោរមានគ្នាលើសពី២នាក់ ហើយមុនធ្វើសកម្មភាព ពួកគេយកអំបោសទៅដាក់បិតមុខកាមេរាសុវត្ថិភាព។ ប៉ុន្តែក្នុងកាមេរានៅតែមើលឃើញថា ក្រុមចោរមានគ្នាច្រើន គ្រាន់តែមើលមុខមិនឃើញច្បាស់៕