MERS ឆ្លងចូលមកដល់ប្រទេសថៃហើយ
សារព័ត៌មាន Cambodia News/
ថៃ (១៨ មិថុនា ២០១៥) ៖ ទីភ្នាក់ងារព័ត៌មាន Post Today បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះ ថា ជនរងគ្រោះម្នាក់ មានផ្ទុកវីរុសMERS ( Middle East Respiratory Syndrome )ឬហៅ ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ានេះ នៅក្នុងប្រទេសថៃ។
ក្រសួងសុខាភិបាលសាធារណៈថៃ បានចេញការព្រមានកាលពី២សប្តាហ៍មុនម្ល៉េះឲ្យមានការប្រុងប្រយ័ត្ននៅតាមមន្ទីរសុខាភិបាលនានាទូទាំងប្រទេសឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះករណីMERS នេះ ជាពិសេសអ្នកទាំងឡាយណាដែលទើបត្រឡប់មកពីប្រទេសមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO)បានចេញសេចក្តីថ្លែងការណ៍ព្រមានជាអន្តរជាតិ អំពីការរីករាលដាលនៃជំងឺ MERS ដែលគ្មានថ្នាំព្យាបាល ដែលមានអការៈរោគស្រដៀងនឹងជំងឺ SARS នេះ ក៏ប៉ុន្តែក្រៅពីប្រទេស អារ៉ាប៊ី សាអូឌីត និង កូរ៉េខាងត្បូង គេពុំទាន់ឃើញមានប្រទេសណាផ្សេងទៀតទេ ដែលមានអ្នកកើតជំងឺនេះឡើយ៕