វិធី​ងាយៗ ​​ដើម្បី​ជួយស​ម្រួល​ អាការៈ​ពុល​ឡាន​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ(១៥ មិថុនា ២០១៥) ៖ ធម្មតានោះទេ ដែលអាការៈពុលឡាន ឬ​ក៏​ពុល​រលក តែងតែកើតមាន ឡើងទៅលើ មនុស្សមួយចំនួន រាល់​ពេល​ដែល​ ពួកគេធ្វើដំណើរ ទៅ កាន់ ទីឆ្ងាយ។

រោគសញ្ញារបស់ អាការៈមួយនេះ មានដូចជា ធ្វើឲ្យមនុស្សមាន អារម្មណ៍ ងងុយដេក ក្អួត បែកញើសពេញខ្លួន ឈឺក្បាល ងងឹតមុខ ជាដើម។

ដើម្បី អាចជួយសម្រាល អាការៈ ពុលឡាន ឬក៏ពុលរលក លោក​អ្នក​គួរតែអង្គុយ ឲ្យស្ងៀម រួចបិទភ្នែករបស់អ្នក ឬអ្នកក៏អាច សម្លឹង​មើល​អ្វី​ផ្សេង​ ដូ​ច​ជា​ទូរស័ព្ទដៃ សៀវភៅ។

ខ្ញីមានផ្ទុកសារជាតិ សំខាន់ៗក្នុងការ ជួយការពារចំពោះ ការ​រំលាយ​អាហារ, រារាំងការក្អួតចង្អោរ និងជួយសម្រាល ការឈឺចាប់ត្រង់ សន្លាក់​សាច់ដុំជាដើម​ កឺ​​ពិសាទឹកខ្ញីមួយកែវ ២០នាទីមុន នឹងចេញដំណើរ។

​មនុស្សដែលមាន ជំងឺពុលឡាន គួរណាស់តែជៀសវាង នៅក្លិនឆួល ដូចជាក្លិនទឹកអប់ ក្លិនសាំង ឬក៏ក្លិនអាហារ ជាដើម។

ម្យ៉ាងវិញទៀត នៅពេលដែល ធ្វើដំណើរ អ្នកគួរតែ បើកកញ្ចក់បង្អួច រួច​ស្រូប​យក ខ្យល់អាកាសឲ្យ បានច្រើនដើម្បី កំចាត់អាការៈ ពុលឡាន ឬក៏ពុលរលក៕ ​ ​

3

Related Articles

Back to top button
Close
Close