លោក សម រង្ស៊ី ៖ រឿងស្បថមិនមានបញ្ហាទេ ចង់ស្បថពេលណាក៏បាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មិថុនា ២០១៥) ៖ នៅព្រឹកថ្ងៃទី១០ មិថុនានេះ នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទាក់ទងនឹងអ្វី ដែលលោក ហ៊ុន សែន បបួលស្បថរឿងចោទប្រកាន់ថា គណបក្សប្រជាជនលួចសន្លឹកឆ្នោត គឺចង់ចូលស្បថ ពេលណាក៏បានដែរ ប៉ុន្តែត្រូវធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ។
លោក សម រង្ស៊ី ក៏បានបញ្ជាក់ទៀតថា រឿងស្បថ គឺជារឿងមួយ ជារឿងអបិយជំនឿ ប៉ុន្តែយើងត្រូវផ្ដោតអារម្មណ៍ទៅលើបច្ចេកទេសវិទ្យាសាស្ដ្រ ដែលចង់បញ្ជាក់ថា ការបោះឆ្នោតកន្លងទៅ មានភាពសុក្រឹត្យ គួរណាស់យើងរាប់សន្លឹកឆ្នោតឡើងវិញទៅតាមបច្ចេកទេសច្បាស់លាស់ នោះយើងនឹងដឹងសខ្មៅច្បាស់លាស់៕