រដ្ឋាភិ​បាល​​​​​យក​​​​ថ្ងៃ​​ទី​​១៩​ ​ខែ​មិថុនា​​ ​ជា​​ថ្ងៃ​​​កាន់​​ទុក្ខ​​​​​​មរណភាព​ ​​​​លោក​ ​​ជា ស៊ីម​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (០៩ មិថុនា ២០១៥) ៖ សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​ណែនាំ​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ គ្រប់​ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​របស់​រដ្ឋ និង​ឯកជន​ទាំងអស់​ត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​មួយ​ភាគ​បី​នៃ​ដង​ទង់ជាតិ​ចាប់​ពី​លើ ។​

បើ​តាម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ដ​ដែល​បាន​បន្តថា រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ សម្រាប់​មរណភាព​របស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួល​មរណភាព​កាល​ពី​ម្សិលមិញ ។

សារ​ចរ​ក៏​បាន​ណែនាំ​ឲ្យ​គ្រប់​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្អាក​ការសម្ដែង និង​ការចាក់ផ្សាយ​ទស្សនីយ​ភាព​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ​ផងដែរ៕​

NNN

 

 

Related Articles

Back to top button
Close
Close