គ.ជ.ប ​ផ្ដល់​សេច​ក្ដី​ព្រាង​បទ​បញ្ជា ​នី​តិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោ​ត​ ដល់សហ​គមន៍​អឺរ៉ុប​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (០២ មិថុនា ២០១៥) ៖ នៅ​ថ្ងៃ​ទី​២ មិថុនា​នេះ កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នឹង​​ផ្ដល់​នូវ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​​ការចុះឈ្មោះ​បោះឆ្នោត ដល់​សហគមន៍​អឺរ៉ុប​។

បើ​តាម​ការប្រកាស​រប​ស់គ​.​ជ​.​ប កន្លងមក បានឲ្យដឹង ថា ការផ្ដល់ជូន​សហគម​ន៍ អឺរ៉ុប នូវ​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត គឺ​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី  ដែល​ក្រុម​ការងារ​បច្ចេកទេស​គ​.​ជ​.​ប បាន​ធ្វើ​រួចរាល់​១០០​ភាគរយ​។

យ៉ាងណា​ក៏​ដោយ​សហគម​ន៍​អឺរ៉ុប បាន​ប្រកាស​ហើយ​ថា ប្រហែលជា​មិន​អាច​ផ្ដល់ជំនួយ ដល់គ​.​ជ​.​ប​បានទេ ចំពោះ​ការចុះឈ្មោះ​សាកល្បង ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​សីហា​ឬ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ​ទេ​ ប៉ុន្ដែ​សហគមន៍​អឺរ៉ុប​អាចមាន​ថវិកា​ជំនួយ ចាប់ពី​ខែ​មករា ឆ្នាំ​២០១៦​តទៅ​។

ដោយឡែក អ្នកជំនាញ​បោះ ឆ្នោត​មក​ពី​សហគមន៍​អឺរ៉ុប​ម្នាក់ទៀត នឹង​មកដល់​ប្រទេស​កម្ពុជា ដើម្បី​សហការ​ជាមួយ​គ​.​ជ​.​ប ហើយ​ថា សហគមន៍​អឺរ៉ុប​អាច​សហការ​ជាមួយ​គ​.​ជ​.​ប បាន​ច្រើន​ចំណុច​៕

N2

 

Related Articles

Back to top button
Close
Close