ក្រសួងអប់រំចេញសេចក្តីប្រកាសបដិសេធការផ្សាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ ឧសភា ២០១៩) ៖ ក្រោយមាន​គណនីហ្វេសប៊ុក មួយឈ្មោះ«សេវា ផ្សេងទៀត» ក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី២០ ខែឧសភាបាន​ចេញសេចក្តីប្រកាសព័ត៌មានមួយ បដិសេធការផ្សាយព័ត៌មានក្លែង ក្លាយតាមបណ្តាញសង្គម ដែលចោទថាក្រសួងអប់រំមានសេវាទទួលធ្វើសញ្ញាបត្របាក់ឌុបនិងបរិញ្ញាបត្រគ្រប់ផ្នែក។

សេចក្តីប្រកាសព័ត៌មានដដែលបានចាត់ទុកការ ផ្សាយ នោះ ថាជាអំពើខុសច្បាប់ដែលបំពានលើសេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានប៉ះពាល់ដល់ស្មារតីនិងការខិតខំរៀនសូត្ររបស់ សិស្សានុសិស្សនិងនិស្សិតកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរក ជនដែលបានបង្ហោះព័ត៌មាននោះដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង អប់រំ បានអំពាវនាវដល់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ សូមចូលរួមទប់ស្កាត់ការចែកចាយព័ត៌ មានមិនពិតនោះ ព្រមទាំងការស្វែងរកកិច្ចសហការជាមួយសាធារណជនដើម្បីការកំណត់ មុខសញ្ញាជនសង្ស័យ ផ្សាយព័ត៌មានមិនពិតនេះ ដើម្បីការទទួលខុសត្រូវចំពោះមុខច្បាប់៕

 

Related Articles

Back to top button
Close
Close