បណ្តាញ​សង្គម​បាន​ក្លាយ​ជា​ស្ពាន​ចម្លង​ សម្រាប់​យុវវ័យ​សម័យ​ថ្មី​និយម​រក​សង្សារ​

សារព័ត៌មាន Cambodia News​/

ភ្នំ​ពេញ​ (០១ ឧសភា ២០១៥) ៖ យោងតាម​ការដកស្រង់​ស្ថិតិ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ក្មេង​អាយុ​ចន្លោះ​ពី​១៨ ដល់​២១​ឆ្នាំ ប្រមាណ​ចំនួន​១,០៨១​នាក់​ដែល​ស្ម័គ្រ​ចិត្តបាន​និយាយថា ពួកគេ​ប្រើ​អ៊ី​ន​ធើ​ណេ​ត ដើម្បី​ស្វែងរក​មិត្តភក្តិ ដើម្បី​បំបាត់​ភាព​អផ្សុក និង​ស្វែងរក​គូសង្សារ ឬ​រក​អ្នក​ដែល​ចេះ​យល់ចិត្ត និង​ចុងក្រោយ​នោះ​ការលេង​ហ្គេម​។​ [ អានបន្ត ]

បណ្តាញ​សង្គម​ដែល​ពួកគេ​និយម​ប្រើ​បំផុត​គឺ Facebook, Line, Twitter ជាដើម ដោយ​ពួកគេ​ច្រើនតែ​ធ្វើជា​មិត្ត​ជាមួយនឹង​មនុស្ស​ប្លែក​មុខ​ដែល​មិន​ស្គាល់​ប្រវត្តិ​សោះ រហូតដល់​ទៅ​៧០,៥៧​ភាគរយ ដោយ​ភាគច្រើន​ពួកគេ​ច្រើនតែ​រក​មិត្តភេទ​ផ្ទុយគ្នា ហើយ​៤៥​ដល់​៦៩​ភាគរយ រក​មិត្ត​អាយុ​ដំណាលគ្នា និង​៣០​ដល់​៤២​ភាព​រយ​ប៉ុណ្ណោះ​ដែល​រក​មិត្ត​ដែលមាន​អាយុ​ច្រើនជាង​។​

ប្រការ​ទាំងអស់​នេះហើយ អ្នក​ដែលជា​ឪពុកម្តាយ គួរតែមាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តរបស់​កូន​បន្តិច ព្រោះ​ការរក​មិត្ត​ថ្មីៗ ដោយ​មិន​ស្គាល់​ប្រវត្តិ​បែបនេះ អាច​បង្កបញ្ហា​ជាច្រើន​ក្នុងនោះ​មានដូចជា ការបោកប្រាស់​យក​ទ្រព្យសម្បត្តិ បំពាន​ផ្លូវភេទ ការរត់​ចេញពីផ្ទះ និង​ការរៀនសូត្រ ធ្លាក់ចុះ​ជា​លំដាប់​ដោយសារតែ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត ខុស​គោលដៅ​បែបនេះ​៕

People pose with laptops in front of projection of Facebook logo in this picture illustration taken in Zenica

 

Related Articles

Back to top button
Close
Close