ស្ត្រីម្នាក់សម្រាលកូនម្នាក់ឯងនៅមុខបន្ទប់ដោយសារគ្មានអ្នកមើលថែ (មានវិដេអូ)
ភ្នំពេញ (១៣ មេសា ២០១៥) ៖ ស្ត្រីក្រីក្រម្នាក់បានសម្រេចចិត្តសម្រាលកូនតែម្នាក់ឯង នៅខាងមុខបន្ទប់ ខណៈដែលមិនមានលទ្ធផល ទៅសម្រាលនៅមន្ទីរពេទ្យសម្ភព និងគ្មានអ្នកមើលថែ។ [ អានបន្ត ]
តាមរយៈវីដេអូ និងរូបភាព ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក បានធ្វើឲ្យអាម្មណ៍អ្នកទស្សនា មានភាពរំជើប រំជួលយ៉ាងខ្លាំង ដោយសារតែឃើញនូវទិដ្ឋភាព គួរឲ្យអាណោចអាធម ជាទីបំផុត។ ករណីនេះ កើតឡើងនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៣ មេសានេះ។
យ៉ាងណាក៏ដោយ ស្ត្រីដ៏កម្សត់នេះ បានឆ្លងផុតពីគ្រោះថ្នាក់ ដោយម្តាយនិងទារក មានសុវត្ថិភាព បន្ទាប់ពីមានការជួយសម្រាលពីគ្រូពេទ្យឆ្មប និងប្រជាពលរដ្ឋរស់នៅក្បែរនោះ៕