លោកហ៊ុន ម៉ានី អះអាងថា នឹងកែក្លោងទ្វារ អង្គរសង្ក្រាន្តឲ្យប្រសើរ
សារព័ត៌មាន Cambodia News/
សៀមរាប (០៧ មេសា ២០១៥) ៖ នៅក្នុងដំណើរចុះទៅពិនិត្យការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៦ ខែមេសា លោកហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាអ្នកជំនាញបានបញ្ជាក់ច្បាស់ពីរចនាបទខ្មែរពិត នៅលើក្លោងទ្វារចូលព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ដោយ ក្នុងសា្មរតីមហាគ្រួសារខ្មែរ យើងក៏មិនចង់ឃើញប្រជាពលរដ្ឋមួយក្រុមណា មានការអាក់អន់ចិត្ត ត្រឹមតែចំពោះការតុបតែងលម្អនេះឡើយ។ [ អានបន្ត ]
លោកហ៊ុន ម៉ានី បានបន្តថា ហេតុដូចនេះក្រុមការងារនឹងព្យាយាមកែលម្អឲ្យបានប្រសើរជាងនេះ ខណៈដែលការងារនេះក៏មិនទាន់រួចរាល់ទាំងស្រុងនៅឡើយដែរ៕