ផ្សែងធូបក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដែរ
សារព័ត៌មាន Cambodia News/
សុខភាព (២៣ មីនា ២០១៥) ៖ ទោះបីមានក្លិនក្រអូប តែផ្សែងធូបអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ប៉ុន្តែធូបជាផ្នែកមួយមិនអាចខ្វះបាន ក្នុងជីវភាពផ្លូវចិត្តរបស់មនុស្សជាច្រើន។
តាមការស្រាវជ្រាវមួយថ្មីៗនេះ ឲ្យដឹងថា ផ្សែងធូបនឹងបង្កើតសារជាតិ Carbon Monoxide បង្កឲ្យកខ្វក់បរិយាកាស ឧស្ម័ននេះអាចនាំដល់ស្ថានភាពរលាកកោសិកាសួត, ធ្វើឲ្យកើនហានិភ័យកើតជំងឺផ្លូវដង្ហើម ចំពោះការប្រាស្រ័យក្នុងរយៈពេលវែងជាមួយនឹងផ្សែងធូប ក៏អាចនឹងបង្កឲ្យដើតជំងឺអាលែកហ្ស៊ីស្បែក ពិសេសចំពោះកុមារ និងមនុស្សចាស់ ។
ជានិច្ចកាលអ្នកប្រើប្រាស់ធូបច្រើនជួបប្រទះ ផ្សែងធូបធ្វើឲ្យកើនកម្រិត CO និង NOX ក្នុងឈាម និងជះឥទ្ធិពលទៅលើកោសិកាខួរក្បាល បង្កជាបញ្ហាអំពីសរសៃប្រសាសាទ ជាមួយនឹងការដុតធូបរាល់ថ្ងៃ ឥទ្ធិពលអសកម្មទៅដល់សុខភាពប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នក ការស្រាវជ្រាវមួយថ្មីៗនេះ ប៉ាន់ស្មានថា ផ្សែងធូបធ្វើឲ្យកើនហានិភ័យខ្សោយបេះដូង ដល់ ១២% និងជំងឺគែមសរសៃឈាមបេះដូង ១០% ៕