ថៃប្រកាសអាសន្នក្រោយការបំផ្ទុះគ្រាប់បែកកើតឡើងនៅក្រៅអាគារតុលាការ
សារព័ត៌មាន Cambodia News/
ថៃ (០៩ មិនា ២០១៥) ៖ កាលពីថ្ងៃសៅរ៍ទី០៧មីនា មានការបំផ្ទុះគ្រាប់បែកខ្នាតតូចមួយ បានកើតឡើងនៅខាងក្រៅអាគារតុលាការក្នុងក្រុងបាងកក ប៉ុន្ដែការបំផ្ទុះគ្រាប់បែកនេះ មិនបណ្ដាលឱ្យមានអ្នកស្លាប់ឬក៏របួសទេ។
ការបំផ្ទុះគ្រាប់បែកលើកនេះ កើតឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកភ្លោះប្រមាណជា១ខែមកមុន ដែលបានកើតឡើងនៅក្នុងផ្សារកណ្ដាលក្រុងមួយកន្លែងក្នុងប្រទេសថៃ បណ្ដាលឱ្យមនុស្ស២នាក់របួសស្រាល។
ជាមួយការកើនឡើងនូវសកម្មភាពបំផ្ទុះគ្រាប់បែកនេះ ទើបអាជ្ញាធរថៃបានប្រកាសអាសន្នឱ្យមានការប្រុងប្រយ័ត្ន។
ជាការកត់សម្គាល់ ប្រទេសថៃហាក់មានភាពផុយស្រួយ និងចលាចលនយោបាយកើតឡើងជិតមួយទសវត្សរ៍មកហើយ គឺចាប់តាំងពីរអតីតនាយករដ្ឋមន្ដ្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈ្នះឆ្នោត ជាមួយប្រជាប្រិយភាពដ៏អស្ចារ្យ។
គណបក្សដឹកនាំដោយលោកថាក់ស៊ីននិងក្រុមគ្រួសាររបស់លោក ក៏ដូចជាអ្នកគាំទ្រផ្សេងទៀត បានឈ្នះរាល់ការបោះឆ្នោតតាំងពីឆ្នាំ២០០១។
នៅក្នុងរយៈនេះរហូតដល់បច្ចុប្បន្ន ក៏កើតមានការធ្វើរដ្ឋប្រហារចំនួនពីរលើក និងនាយក រដ្ឋ មន្ដ្រីបីរូបត្រូវទម្លាក់ចេញពីតំណែង ទីមួយគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ទីពីរគឺលោកអាប់ភីស៊ីត វេចាជីវ៉ា និងទីបីគឺលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា៕