ស្ថានភាពនារីសន្តិសុខរោងចក្រ ដែលរងការជះទឹកអាស៊ីត មានសភាពកាន់តែធ្ងន់ធ្ងរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ០៩ មិនា ២០១៥) ៖ នារីសន្តិសុខ នៅរោងចក្រស៊ិនតាយ ដែលរងការជះទឹកអាស៊ីត កាលពីព្រឹកព្រលឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នោះ ស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅឡើយ ដោយស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរទៅៗ និងគួរឲ្យអាណិតអាសូរ ចំពោះរូបរាងរបស់រូបនាង។
មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នារីរងគ្រោះមានអាការ:ប្រែប្រួលកាន់តែខ្លាំង ដោយមុខឡើងខ្មៅពេញទាំងអស់ ហើយភ្នែកទាំង២ អាចនឹងពិការថែមទៀតផង។
ដោយឡែកស្រ្តីជាជនសង្ស័យជះទឹកអាស៊ីត កំពុងស្ថិតក្រោមការឃុំខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យនៅឡើយ ហើយនឹងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥នេះ៕