រដ្ឋ​មន្ដ្រី​ក្រសួង​​មហាផ្ទៃ​​ ព្រ​មាន​​មន្ដ្រី​​ថ្នាក់​ក្រោម​​ជាតិ ​បញ្ឈប់​​យក​​សាច់​ញាតិ​​ធ្វើ​ការ​​ក្នុង​​មុខ​ងារ​​សំខាន់ៗ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (៧ កុម្ភៈ ២០១៥ ) ៖ លោក​ឧបនាយករដ្ឋមន្ដ្រី​ស ខេង រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ព្រមាន ដល់​មន្ដ្រី​ថ្នាក់ដឹកនាំ នៅ​ថ្នាក់ក្រោម​ជាតិ បញ្ឈប់​យក​សាច់ញាតិ​ធ្វើការ​ក្នុង​មុខងារ​សំខាន់ៗ​។ ការព្រមាន​នេះ ធ្វើឡើង ក្នុង​សិក្ខា​សិលា ស្តីពី​”​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៥” កាលពី​ថ្ងៃ​ទី​៥ កុម្ភះ​។

យោងតាម ការចុះផ្សាយ​នៅ​គេហទំព័រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានឲ្យដឹង ថា លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ព្រមាន​ថា មន្ត្រី​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​បញ្ឈប់​ការជ្រើសរើស​បងប្អូន​សាច់ញាតិ​ជិតស្និត​របស់ខ្លួន ដែល​គ្មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ឲ្យចូល​បម្រើ​ការងារ​តាម​មុខ​ងារ សំខាន់ៗ​ក្នុង​អង្គភាព​ជំនាញ ដែល​ទង្វើ​នេះ គឺ​អាច​នឹង​បង្ក​ឲ្យមាន​ការរាំងស្ទះ​ដល់​ដំណើរ​ការអភិវឌ្ឍ​នានា​នៅ ថ្នាក់មូលដ្ឋាន​៕

1

 

 

 

Related Articles

Back to top button
Close
Close