ក្រសួង​សុខាភិ​បាល​ឲ្យ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​លើ​គ្រូពេទ្យ​ខុស​ច្បាប់​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៩ ធ្នូរ ២០១៤) ៖ បន្ទាប់ពី​ផ្ទុះ​ការ​ឆ្លង​មេរោគអេដស៍ ក្នុង​ខេត្ត​បាត់ដំបង ក្រសួង​សុខា​ភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ដល់​មន្ទីរសុខាភិបាល​នៅ​ទូទាំង​ប្រទេស​ឲ្យ​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​សេវា​សុខាភិបាល​ខុស​ច្បាប់។

ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​មួយ  ដោយ​ធ្វើការ​ណែនាំ​ដល់​ប្រធាន​មន្ទីរសុខាភិបាល​រាជធានី​ខេត្ត​ទាំងអស់ ដើម្បី​ឲ្យ​ចាត់វិធានការ​លុប​បំបាត់​សេវា​សុខាភិបាល​ «ខុស​ច្បាប់»​ នៅ​ទូទាំង​ប្រទេស។

ការ​ចេញ​សេចក្តី​ណែនាំ​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ បន្ទាប់ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​វីរុសហ៊ីវ​លើ​អ្នកភូមិ​ជាង​ ១០០ ​នាក់​ក្នុង​ខេត្ត​បាត់ដំបង​ក្រោម​ការ​សង្ស័យ​ថា បណ្តាល​មកពី​ការ​ព្យាបាល​ជំងឺ​អត់​ច្បាប់​អនុញ្ញាត​របស់​លោក​គ្រូពេទ្យ​ភូមិ ឈ្មោះ​យ៉ែម ជ្រិន៕

6-story-1_3

 

Related Articles

Back to top button
Close
Close