ក្រុមអ្នកសារព័ត៌មានកម្ពុជា ពិភាក្សារកគន្លឹះផ្នែកសន្តិសុខសម្រាប់អ្នកសារព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ ធ្នូរ ២០១៤) ៖ សិក្ខាសាលាស្តីពីវិជ្ជាជីវៈសារព័ត៌មាន និងសន្តិសុខអ្នកសារព័ត៌មានដែលរៀបចំ ដោយអង្គការសិទ្ធិមនុស្សសហប្រជាជាតិ និងអង្គការយូនីស្កូត្រូវនៅសណ្ឋាគារសាន់វ៉េ កាលពីព្រឹកថ្ងៃទី០៥ធ្នូ ដែលមានបណ្តាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមជាច្រើននាក់ផងនោះ។
លោក សេក បរិសុទ្ធ ប្រធានក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជាបានថ្លែងថា អ្វីដែលអ្នកសារព័ត៌មានបានធ្វើគឺត្រូវបានគោរពតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ប៉ុន្តែត្រូវបានភាគីម្ខាងមិនព្រមទទួលស្គាល់ថាជាវិជ្ជាជីវៈនៅក្នុងក្របខណ្ឌនៃរបបសារព័ត៌មាន។
បានឆ្លើយតបតាមរយៈការគំរាមកំហែងទៅវិញ ដោយហេតុថានៅកម្ពុជា មានប្រជាពលរដ្ឋភាគច្រើនដែលមិនទាន់យល់អំពីវិជ្ជាជីវៈសារព័ត៌មានឲ្យបានពិតប្រាកដនោះ។ លោកក៏បានមើលឃើញផងដែរថា សម្រាប់អ្នកសារព័ត៌មានកម្ពុជា មួយចំនួនក៏មិនបានបណ្តុះបណ្តាលផ្នែកសារព័ត៌មានឲ្យបានត្រឹមត្រូវនោះទេ ចាប់ពីប្រទេសកម្ពុជាបានបើកចំហផ្នែកវិស័យសារព័ត៌មានចាប់ពីឆ្នាំ១៩៩៣មកនោះ។
និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍លោក កៃ គឹមសុងបានឲ្យដឹងថាអ្នកសារព័ត៌មានតែងកើតមានបញ្ហាប្រឈម ខណៈដែលបញ្ហាសង្គមកើតមានទ្បើង ពីការតវ៉ារបស់ប្រជាពលរដ្ឋ ឬស្ថានការណ៍នយោបាយជាដើម ពីព្រោះថាអ្នកសារព័ត៌មានស្ថិតនៅចន្លោះរវាងក្រុមបាតុករ និងអាជ្ញាធរ។
លោក ពុយ គា មកពីកាសែតក្យូដូ ជប៉ុនបានឲ្យដឹងថាចំពោះសមាគមកាសែតទាំង៣២ ដែលមាននាទីតាមឃ្លាំមើលពីកម្រឹតវិជ្ជាជីវៈអ្នកសារព័ត៌មាន ហាក់មិនមានឥតទ្ធិពលអ្វីទ្បើយ ដោយសារតែអ្នកសារព័ត៌មាន មួយចំនួនមិនបានចូលរួមសហការ ដូច្នេះមានតែក្រសួងព័ត៌មានដែលមានឥទ្ធិពលលើអ្នកសារព័ត៌មានទាំងនោះ៕