ជិះ​ម៉ូតូ​ប៉ះ​ជា​មួ​យ​រថ​យន្ត​ដួល​បោក​ក្បាល​ស្លាប់​

Cambodia News

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ១៩ និង ២០ នាទី​យប់​ថ្ងៃទី ៣១ ខែ​មិនា ​បុរស​ម្នាក់​ជា​ជនជាតិ​វៀត​ណាម​ម្នាក់ ​ជិះ​ម៉ូតូ​​​ទៅ​ប៉ះ​​​ជាមួយ​​ទ្វារ​រថ​យន្ត​ មួយគ្រឿង​ដែល​កំពុង​ជិះ​ស្របគ្នា បណ្តាល​ឲ្យ បុរស​ជា​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​ទៅនឹង​ខឿនផ្លូវ​ ស្លាប់​​​នៅនឹងកន្លែង​កើត​ហេតុ នៅ​ចំណុច​គល់ស្ពាន​អាកាស​ក្បាលថ្នល់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បុរស​ដែល​ស្លាប់បាត់​បង់ជីវិត​​​ខាងលើ​ មានឈ្មោះ លី តាំ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​ហាយ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ បាន​បើក​រត់​គេចខ្លួនបាត់​ក្រោយ ពេល​កើតហេតុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះគេ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ស្របគ្នា​ជាមួយ​រថយន្ត​ហាយ​លែ​ន​ឌ័​រ ក្នុង​ល្បឿន​យ៉ាង​លឿន​​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណ​មកដល់​ចំណុចកើតហេតុ​បុរសរងគ្រោះ​បាន​រេ​ចង្កូត​ម៉ូតូ ទៅ​ប៉ះ នឹង​កញ្ចក់​រថយន្ត​ហាយ​លែ​ន​ឌ័​រ បណ្តាល​ឲ្យ​ដួល​​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​រហូត​ហូរឈាម​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ​ភា្ល​មៗ​តែម្តង​៕ ​ហេង នាង

art13.2

 

 

Related Articles

Back to top button
Close
Close