គ្រោះថ្នាក់ចរាចរណ៍​ថ្ងៃទី២៤ សីហា​ ស្លាប់៦នាក់ រងរបួសធ្ងន់ស្រាល២៤នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ សីហា ២០១៥) ៖ ​ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក ​នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ម្សិលមិញ មានមនុស្ស ៦នាក់ បានស្លាប់ ១៦ នាក់រងរបួសធ្ងន់ និង៨នាក់ផ្សេងទៀត រងរបួសស្រាល ។ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២២គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៥គ្រឿង, រថយន្តធុនតូច៥គ្រឿង, រថយន្តធុនធំ១គ្រឿង កង់១គ្រឿង និងអ្នកថ្មើរជើងម្នាក់។

ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៧លើក, ប្រជែងគ្រោះថ្នាក់១លើក មិនប្រកាន់ស្តាំ២លើក បត់គ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក និងកត្តាយានយន្ត១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន២២នាក់​៕

1

 

Related Articles

Back to top button
Close
Close