វៀត​ណាម ​ទទួល​ការគាំទ្រ​ កាន់​តែ​ច្រើន ​ពី​សហភាព​អឺរ៉ុប​

សារព័ត៌មាន​​ Cambodia News​/

វៀតណាម (០៤ ធ្នូរ ២០១៤) ប្រទេសវៀតណាម នឹងទទួលបានជំនួយ ពីសហភាពអឺរ៉ុបចំនួន ៤៩២លាន ដុល្លារអាមេរិក ក្រោមកម្មវិធី ជំនួយថ្មី ក្នុងការឆ្លើយតប ទៅនឹងការអភិវឌ្ឍប្រទេស នេះជាមួយនឹងបញ្ហាប្រឈមផ្សេងៗទៀតនៅពេលខាងមុខ ។

តាមសារព័ត៌មានវៀតណាមចេញផ្សាយ នៅថ្ងៃសុក្រ ទី០៥ ខែ ធ្នូ ឆ្នាំ២០១៤ ឲ្យដឹងថា កម្មវីធីនេះ បានលាតសន្ធឹងពី ឆ្នាំ ២០១៤-២០២០ និងអនុលោម តាមសេចក្ដីប្រកាស ដោយសហភាពអឺរ៉ុប និងរដ្ឋាភិបាលប្រទេសវៀតណាម កាលពីខែតុលា ខណៈដែលនាយករដ្ឋមន្រ្ដីវៀតណាមលោក ង្វៀន តាន់យុង ធ្វើដំណើរទស្សនកិច្ចនៅសហភាពអឺរ៉ុប។

លោក Pierre Amilhat ប្រធានសហភាពអឺរ៉ុប សម្រាប់អាស៊ីតំបន់អាស៊ីកណ្ដាល មជ្ឈិមបូព៌ា ឈូងសមុទ្រ និងប៉ាស៊ី ហ្វិច បាននិយាយទៅកាន់វៀតណាមថា យើងនឹងរិះរកនូវមធ្សោបាយឲ្យកាន់តែច្រើនដើម្បីកាត់បន្ថយភាពក្រីក្រ និង បង្កើនជីវភាពរស់នៅ កាន់តែមានភាពងាយស្រួល ប៉ុន្ដែ នៅតែមានជាឧបសគ្គមួយចំនួន ។

លោកបានបន្ថែមថា កម្មវិធីផ្ដល់ជំនួយនេះនឹងជួយលើកកម្ពស់ ដល់ប្រទេសវៀតណាម លើវិស័យថាមពល ប្រព័ន្ធ ច្បាប់ និងអភិបាលកិច្ចសាធារណៈ ក្នុងគោលបំណង រកដំណោះស្រាយ សម្រាប់ឧបសគ្គមួយចំនួន ដែលត្រូវប្រឈម មុខក្នុងការអភិវឌ្ឍប្រទេសនេះ ។

ព្រមជាមួយគ្នានោះ លោកបានបញ្ជាក់បន្ថែមថា ៨៥%នៃកញ្ចប់ថវិកាទាំងនោះ នឹងត្រូវបានប្រើប្រាស់ សម្រាប់ថាម ពលទឹកស្អាត និង១៥%ភាគរយ បានចំណាយលើប្រព័ន្ធច្បាប់ និងអភិបាលកិច្ចសាធារណៈ ៕

02

 

Related Articles

Back to top button
Close
Close