នាយករដ្ឋ​មន្ត្រី​​ថៃ​​និង​​ម៉ាឡេ​ស៊ី​​ជំរុញ​​ការ​ចរចា​​បន្ត​​ទៅ​មុខ​​

សារព័ត៌មាន​​ Cambodia News/

អន្តរជាតិ (០៣ ធ្នូរ ២០១៤) ៖ ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី បាន​សន្យា​ធ្វើ​មាន​ភាពជឿនលឿន​អំពី​កិច្ច​ចរចា​ស្វែងរក​សន្តិភាព​ជាថ្មី​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រ​​ទេស​ថៃ បន្ទាប់ពី​មាន​ជំនួប​ពិភាក្សា​រវាង​លោក​ប្រា​យុទ្ធ​ចាន អូ​ចា នាយករដ្ឋមន្ត្រី​ថៃ និង​លោក ណា​ជីប រ៉ា​ហ្សាក់ (Najib Razak) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ។​

លោក​ប្រា​យុទ្ធ​ចាន អូ​ចា និង​លោក ណា​ជីប រ៉ា​ហ្សាក់ បាន​យល់ព្រម​ជួបពិភាក្សា​បន្ត​បន្ថែមទៀត​ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀង​ចំនួន​៣​ចំណុច​សំខាន់​​ៗ​ដើម្បី​បង្ក​ឲ្យមាន​បរិយាកាស​ល្អ​សម្រាប់​ដំណើរការ​នៃ​ការចរចា​ទាំងនេះ​ដែល​រួមបញ្ចូល​ទាំង​ការចូលរួម​ពី​ក្រុម​និយម​ផ្តាច់​ទឹកដី​ផ្សេងៗ​ទៀត​៕

1

 

 

Related Articles

Back to top button
Close
Close