ព្រះ​រាជ​ទាយាទ​ស្នង​រាជ្យ​ថៃ​អាច​នឹង​ត្រូវ​លែង​លះ​ព្រះ​ជាយា​

សារព័ត៌មាន​​ Cambodia News​/

ថៃ (០២ ធ្នូរ ២០១៤) ៖ ជារឿងអាស្រូវរង្គោះរង្គើក្នុងផ្ទៃរាជវង្សថៃទៀតហើយ ស្រប​ពេល​ដែល​ចំណង​អាពាហ៍​ពិពាហ៍​រវាង​ព្រះបុត្រាស្នងរាជ្យថៃ គឺ ព្រះអង្គម្ចាស់មហាវេចរាឡុងកន និងព្រះជាយាទី៣របស់ព្រះអង្គ អាចនឹងទៅដល់ទីបញ្ចប់ក្រោយពីញាតិមិត្តរបស់ព្រះ​ជា​យា​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទា​ប់​ក្នុង​សំណុំ​រឿងពុករលួយ។

កាលពីសប្ដាហ៍មុនមានការចាប់ខ្លួនពីសំណាក់អាជ្ញាធររដ្ឋាភិបាលយោធាថៃទៅលើមនុស្សជាច្រើន​នាក់ដែលសុទ្ធសឹងតែជា ញាតិមិត្តរបស់ព្រះជាយា សិរីរស្មី ទាក់​ទង​នឹង​សំណុំរឿ​ង​ពុក​រលួយ។​ ដែលនៅចំពោះមុខការចាប់ខ្លួន និងរឿងអាស្រូវនេះ ក្រុម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​របស់​ថៃ ​បានបិទមាត់ស្ងាត់ស្ងៀមឈឹង ដោយខ្លាចរអារនឹងច្បាប់ប្រមាថព្រះចេស្ដា។

នេះ​អាចជារឿងអាស្រូវថ្មីមួយទៀតសម្រាប់ព្រះរាជវង្សានុវង្សដែលមានអំណាចបំផុត និង​កំពុង​គ្រប់​គ្រងអំណាចនៅក្នុង ព្រះ​រាជាណា​ចក្រ​ដែល​មាន​ចំណាស់​ជាង​៧០០​ឆ្នាំ​មួយ​នេះនិ​យាយ​ជា​រួម​ និ​ង​ចំពោះគូស្វាមីភរិយាមួយគូនេះ និយាយដោយ​​ ឡែក៕

1

 

 

Related Articles

Back to top button
Close
Close