ការបោះឆ្នោតនៅប្រទេសថៃអាចពន្យារពេលដល់ឆ្នាំ២០១៦
សារព័ត៌មាន Cambodia News/
ថៃ (២៨ វិច្ចិកា ២០១៤) ៖ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចថៃ លោក Sommai Phasee បានប្រាប់ប្រភពប៊ីប៊ីស៊ីថា ការបោះឆ្នោតប្រកបដោយ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថ្ងៃ អាចនឹងពន្យារពេលធ្វើឡើង មិនហួសពី ១៨ខែនោះទេ ។
លោកប្រាយទ្ធ ចាន់អូចា នាយករដ្ឋមន្ដ្រីដែលដឹកនាំរដ្ឋាភិបាលយោធាគ្រប់គ្រងប្រទេសក្រោយការធ្វើរដ្ឋប្រហារ កាលពីខែឧសភានោះធ្លាប់បានថ្លែងថា ការបោះឆ្នោតអាចធ្វើឡើងតាមពេលកំណត់គឺនៅដំណាច់ឆ្នាំ២០១៥ ។
ប៉ុន្ដែរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុបាន បញ្ជាក់ប្រាប់ប្រភពព័ត៌មានថា ការបោះ ឆ្នោតអាចប្រព្រឹត្ដទៅនៅក្នុងឆ្នាំ២០១៦ ក្នុងរយៈពេលមួយឆ្នាំកន្លះទៀត។ ការ ថ្លែងបែបនេះបន្ទាប់ពីមានជំនួបពិភាក្សា កាលពីសបា្ដហ៍កន្លងទៅ ។
លោក Sommai Phasee បញ្ជាក់ថា “តាមការប្រកាសរបស់នាយករដ្ឋមន្ដ្រី ការបោះឆ្នោតអាចធ្វើឡើងនៅក្នុង អំឡុងពេលមួយឆ្នាំ ប៉ុន្ដែបើតាមអារម្មណ៍ របស់ខ្ញុំវិញ ខ្ញុំគិតថា ការបោះឆ្នោត អាចកើតឡើងអំឡុងពេលមួយឆ្នាំកន្លះ”។
ការពន្យាររហូតដល់ពាក់កណ្ដាលឆ្នាំ ២០១៦នោះ ការបោះឆ្នោតប្រទេសថៃ នឹងប្រកបដោយលទ្ធិប្រជាធិបតេយ្យ ពេញលេញ ។ លោក Phasee បានបន្ដថា ច្បាប់អាជ្ញាសឹកនៅមិនទាន់ដកចេញ នៅឡើយ ហើយនោះជាច្បាប់មួយដែល នាយករដ្ឋមន្ដ្រីប្រើដើម្បីស្ដារស្ថានការណ៍ សន្ដិសុខក្នុងប្រទេសឱ្យល្អប្រសើរឡើង ។
សេដ្ឋកិច្ចប្រទេសថៃស្ថិតនៅទ្រឹង មួយកន្លែងនៅក្នុងឆ្នាំនេះ។ ក្រោយពីធ្លាក់កាលពីដើមឆ្នាំ, សេដ្ឋកិច្ចថៃអាចកើន ឡើយយ៉ាងយឺត ។ លោក Phasee បាន រំពឹងថា កំណើន GDP មានត្រឹម១-១.២ ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ។ លោក បានរំពឹងថា កំណើនGDPអាចកើនឡើង វិញដល់៤-៥ភាគរយនៅក្នុងឆមាស ទីពីរឆ្នាំក្រោយ ។ លោកបន្ដថា រដ្ឋាភិបាលយោធានឹងបង្កើនការចំណាយដើម្បី ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងបង្កើន ការឧបត្ថម្ភដល់ប្រជាកសិករក្នុងគោល ការណ៍មួយរយៈពេលខ្លីផងដែរ ។
ក្រោយការធ្វើរដ្ឋប្រហារមក សេដ្ឋកិច្ចប្រទេសថៃបានដាំក្បាលចុះ ដោយសារតែការប៉ះពាល់ដល់វិស័យទេសចរណ៍, ការបដិសេធបញ្ជាទិញនាំចេញ កង្វះបញ្ជាទិញក្នុងស្រុក ដូចប៉ះពាល់ដល់ វិស័យរថយន្ដនិងវិស័យដទៃផ្សេងៗទៀតផងដែរ ៕