ព្រោះ​តែ​ក្តី​ ស្រឡាញ់ ​ដ៏​លើស​លប់​ នារី​ពីរ​នាក់ ​ស្ម័គ្រ​ចិត្ត ​រៀប​ការជា​មួយ​គ្នា​

សារព័ត៌មាន​ Cambodia News/

កំពង់ឆ្នាំង (១៤ តុលា ២០១៤) ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុ​ង​កំព​ង់​ឆ្នាំ​ង ​នារីស្រ​ឡាញ់​ ភេ​ទ​ដូ​ចគ្នា​មួ​យគូ ​បា​ន​សម្រេច​ចិត្ត កា​ន់​ដៃ​គ្នា​ចូ​លរោង​ ដើម្បី​កសាង​អ​នាគ​តគ្រួ​សារ ​និង​បង្ហាញ ​ពីភ​ក្តីភា​ពនៃក្តី​ស្នេហ៍ ​ ។​

បើទោះ​បី​ថាការ​សម្រេច​ រៀប​អាពាហ៍ពិពា​ហ៍នេះ​ បាន​ប្រាស់​ចាក​ ពីច្បា​ប់នៃ​រៀប​ អាពាហ៍ពិ​ពាហ៍ ​របស់​ប្រទេស​កម្ពុជា ​និង​ ប្រឈម​នឹង​ការរើ​សអើង​ យ៉ាង​ណាក៏ដោយ​ តែ​វាជាសក្ខី​ភាព​ មួយនៃ​ធម្ម​ជាតិដែ​លធ្វើ​អោយ​អ្នក ​ទាំង​ពីរ​មានភ​ក្តីស្នេហ៍​ រ​ហូតឈា​នដល់ថ្ងៃ​ចូល​រោង​ការ​នេះ ត្រូ​វបា​នធ្វើ​ឡើង​ ដែលមា​ន​មនុស្ស យ៉ា​ងច្រើ​នកុះ​ករ បា​ន​ចូលរួ​មពិ​ធីមង្គលកា​រ​នេះ ។​ 

នារី​ដែលតាំ​ងខ្លួន​ជាកូនក​ម្លោះ ​ក្នុង​ថ្ងៃរៀប​មង្គលកា​រនោះ​ឈ្មោះ ស៊ូ​ លិ​លីន ​អាយុ១​៨ឆ្នាំ ដែលមា​នឪ​ពុកឈ្មោះ​ ស៊ុយ ​សុវណ្ណ ​អាយុ៥​៣ឆ្នាំ និ​ងម្តា​យឈ្មោះ ប៉ា​ សុខ​រី អា​យុ៥៦​ឆ្នាំ រ​ស់នៅ​សង្កា​ត់ខ្សាម ​ក្រុងកំ​ពង់ឆ្នាំ​ង ខេត្តកំ​ពង់​ឆ្នាំង ​។ដោ​យឡែក ​នារី​ជាកូន​ក្រមុំឈ្មោះ​ ម៉ុន​ កញ្ញា​ អាយុ១​៨ឆ្នាំ ​ឪពុក​ឈ្មោះ ម៉ុ​ន សុ​ខុម ​អាយុ៦​៤ឆ្នាំ ​និងម្តា​យឈ្មោះ អ៊ូ​ ទូ​ច ​អាយុ៦​៦ឆ្នាំ ​រស់នៅ​ស្រុកស្អា​ង ខេត្ត​កណ្តាល ​។

នៅក្នុ​ងថ្ងៃ​នោះ​ដែ​រ​ ​នារីដែលជាកូនកម្លោះ និងកូនក្រមុំទាំងពីរនាក់នេះ បាននិយាយថា អ្វី​ដែ​ល​​បា​ន​ស្តែ​​ង​ឡើងនា​ពេល​នេះ គឺ​ជាការ​សម្រេចចិ​ត្ត​រួមគ្នា​ ក្នុ​ងការក​សាងអ​នាគតគ្រួ​សារមួ​យ ដើ​ម្បី​ប​ង្ហា​ញអំពី​ធម្មជា​តិ​ នៃក្តី​ស្រឡា​ញ់ដ៏​លើសល​ប់រ​វាង ពួក​គេទាំ​ងពី​រនា​ក់ ក្នុង​កា​រ​ចាប់ដៃ​គ្នាឆ្ពោះ​ទៅមុខ​ ដោយ​ពួក ​គេទាំ​ងពី​រនាក់​មិនខ្វ​ល់ពីកា​ររើសអើ​ងក្នុ​ងសង្គមនោះ​ទេ ​ប៉ុន្តែ​ផ្ទុយ​ទៅវិ​ញ ​ពួកគេ​ទាំងពី​រនាក់​ ងើបឡើ​ងប្រ​ឈមនឹ​ងបញ្ហា​សង្គ​ម និង​ស្នើអោយ​ពួកគេ​មាន ​និង​អ្ន​កផ្សេង​ទៀត ​ដែល​ជាអ្ន​កស្រលាញ់ភេ​ទ​ដូចគ្នា​ មា​នសិ​ទ្ធិ​ដូច​មនុ​ស្ស​គ្រ​ប់​គ្នា​នៅ​ក្នុ​ង​​ស​ង្គ​ម​ផ​​ង​ដែ​រ​ ៕​​

1

234

Related Articles

Back to top button
Close
Close