ទម្លាប់​បង្គាប់ ​ថ្លៃ​ទឹក​ដោះ ​របស់​ខ្មែរ​ គឺ​ជា​ការ​លក់​កូន​ស្រី ​?

នាង/សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០៩ តុលា ២០១៤) ៖ ប្រជាជនខ្មែរយើង តែងតែមាន ទម្លាប់មួយ នៅពេលដែល មានគេចូលស្តី ដណ្តឹង​កូន​ស្រី​របស់​ខ្លួន ដែលទម្លាប់នោះ គឺជាការ ទារថ្លៃបង្គាប់ ទឹកដោះ។ តើអត្តន័យមួយនេះ មានន័យយ៉ាងណាទៅ? ក្នុងសៀវភៅមួយក្បាល បានធ្វើការរ បកស្រាយ ពីការបង្គាប់ ថ្លៃទឹកដោះ ដែលគេប្រៀបបាន ជាការ លក់កូនស្រី ព្រោះថា សកម្មភាព នៃការ ទារ​ថ្លៃ​ទឹកដោះនោះ គឺមានការ កាត់ថ្លៃ និងការ តថ្លៃគ្នា ពីសំណាក់គ្រួសារខាងប្រុស ពេលទារថ្លៃខ្ពស់ពេក ហាក់បីដូចជា ទិញ​ទំនិញ​នៅ​តាមផ្សារដូច្នេះដែរ។

រូបថតមួយសន្លឹក ដែលដក់ស្រង់ចេញពីសៀវភៅមួយក្បាល មិនទាន់ស្គាល់ឈ្មោះ ហើយត្រូវបានគេ បង្ហោះពេញ Facebook ត្រូវបានមិត្ត យុវវ័យជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពេលដែល អត្ថបទសៀវភៅមួយនេះ បានរៀបរាប់ និងវិភាគ ការទារថ្លៃទឹកដោះ។

ការវិភាគចុះឡើងៗ រហូតដល់ទីបញ្ចប់ មានការប្រកែកគ្នា រវាងមេបាខាងប្រុសនិងខាងស្រី ប៉ុន្តែចុងក្រោយ មេបាខាងស្រី ទាល់ពាក្យសំដី រកស្តីមិនកើត ក៍បានប្រើពាក្យថា ” ថ្លៃទឹកដោះ ជាថ្លៃទឹកដោះកូនស្រី របស់ខ្លួន រៀបការរួច អ្នកណាបៅអ្នកណា ម្តេចយើងដឹង? “៕

2

 

Related Articles

Back to top button
Close
Close