គ្រោះថ្នាក់ចរាចរណ៍នៅតែ​​ជាបញ្ហាប្រឈមរបស់​​​ពិភពលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ កក្កដា ២០១២ ក្រសួងមហាផ្ទៃបានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១២ ដោយមានការអញ្ជើញជាអធិបតីភាពដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំបញ្ជា ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍គឺមានការថយចុះ ១៧ភាគក្នុងនោះចំនួនអ្នកស្លាប់មានការថយចុះ ៣ភាគរយ និងអ្នករបួសថយចុះ ១៧ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១១។

លោកបានបន្តថា នៅឆ្នាំ២០១១ កន្លងទៅនេះកម្ពុជាមានអត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥.០៩៦ករណី បណ្ដាលឲ្យស្លាប់មនុស្ស ១.៨៩៥នាក់ របួសចំនួន ៨.៧៣៩នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ដែលអត្រានេះ មានកម្រិតខ្ពស់នៅ នឹងនៅតែជាបញ្ហាប្រឈមសម្រាប់ពិភពលោកនៅឡើយ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គឺជាភារកិច្ចចម្បងរបស់យើង ដែលទាមទារពេលវេលា មធ្យោបាយ សម្ភារៈ និងកិច្ចខិតខំប្រឹងប្រែងពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសការចូលរួមពីប្រជាពលរដ្ឋក្នុងសង្គមទាំងមូល៕

Related Articles

Back to top button
Close
Close