ស្មាន​ថា​ ស្រី​ខារ៉ា​អូខេ​ស្ទុះ​ ទៅ​ចាប់​ឱប​ត្រូវ​គេ​វាយ ​ឡើង​ទ្រោម​ខ្លួន​

សារព័ត៌មាន​យុវវ័យថ្មី​/

កណ្តាល (០៨ កញ្ញា ២០១៤) ៖ បុរសម្នាក់ ចេញពីច្រៀង នៅហាងខារ៉ាអូខេ យីហោ ឌីយ៉ាម៉ង់ ស្ទុះស្រវាទៅចាប់ឱប ស្រ្តីម្នាក់ ដែលជាភ្ញៀវ ចូលច្រៀងដូចគ្នា នៅក្នុង ជណ្តើរយន្ត ព្រោះស្មានថាជាស្រីខារ៉ាអូខេ ត្រូវបានបងប្រុស ស្រ្តីរងគ្រោះ និងបក្ខពួកវាយ ឡើងហើមមុខមាត់ និងទ្រោមខ្លួន។

ហេតុការណ៍បង្កឲ្យ មានភាពភ្ញាក់ផ្អើលនេះ បានកើតឡើង នៅម៉ោងប្រមាជា ៣ទៀបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ នៅ ​ចំណុចហាង ខារ៉ាអូខេ ឌីយ៉ាម៉ង់ ស្ថិតនៅចំណុច ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីទាំងពីរគឺ ខាងបុរសកំហូច និងក្រុមស្រ្តីរងគ្រោះ បានចេញពីច្រៀង ខារ៉ាអូខេ ស្របគ្នា ហើយក៏មកជិះជណ្តើរយន្ត ជាមួយគ្នាទៀត ក្នុងពេលនោះបុរសកំហូចនោះ ឃើញស្រ្តីរងគ្រោះនៅ ឈរក្បែរខ្លួន ស្មានថា ជាស្រីខារ៉ាអូខេក៏ស្ទុះទៅចាប់ឱបតែម្តង ហើយក៏មាន ការរើបម្រះ និងប្រតាយប្រតប់គ្នា។

បន្ទាប់ពីកើតរឿង រួចហើយបុរសខាងលើ បានឡើងជិះរថយន្តឆ្លាម របស់ខ្លួនរត់គេចខ្លួន ប៉ុន្តែក្រុម បងប្រុសស្រ្តីរងគ្រោះ ក៏បានឡើងជិះរថយន្តឆ្លាម របស់ខ្លួនជិះទៅតាម ចំងាយពី ហាងខារ៉ាអូខេប្រហែល ជា២០០០ម៉ែត្រ ក៏ទៅចាប់វាយបុរស ខាងលើយ៉ាងចាស់ដៃតែម្តង។

ហេតុការណ៍នេះ បង្កឲ្យភ្ញាកផ្អើល ទៅដល់សមត្ថកិច្ច នៅទីនោះ ក៏បានហៅភាគី ទាំងពីរទៅចរចា រកដំណោះស្រាយ នៅប៉ុស្តិ៍តាខ្មៅ ទីបញ្ចប់ភាគី ទាំងសងខាងបាន សម្រេចសម្របសម្រួល ជាមួយគ្នា ហើយក៏ធ្វើដំណើរ ទៅផ្ទះរៀងៗខ្លួនអស់ទៅ៕

HOU-0123

 

 

Related Articles

Back to top button
Close
Close