លោក ហ៊ុន សែន អំពាវនាវឲ្យអ្នកពាក់ព័ន្ធ រួមគ្នាលុបបំបាត់អំពើពុករលួយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ កញ្ញា ២០១៤) ៖ លោកនាយករដ្ឋមន្ដ្រី ហ៊ុនសែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលរួមមានៈវិស័យរដ្ឋ ឯកជន អង្គការសង្គមស៊ីវិល និងបណ្តាលក្រុមហ៊ុន នានាត្រូវរួមសហការគ្នា លុបបំបាត់អំពើពុករលួយ នៅក្នុងប្រទេស។
ប្រមុខរដ្ឋាភិបាលថ្លែងអំពាវនាវបែបនេះ ធ្វើឡើងក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិឌ្ឍន៍ នៅសណ្ឋាគារ អ៊ិនធឺខុន ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ដ្រី ហ៊ុនសែន បានជំរុញដល់រដ្ឋមន្ដ្រី តាមក្រសួងនានា ត្រូវដុសខាត និងដុសក្អែរមន្ត្រីក្រោមឱវាទ ដើម្បីរួមគ្នាលុបបំបាត់ អំពើពុករលួយ ចេញឲ្យអស់ពីសង្គមកម្ពុជា៕