យុវជនម្នាក់លោតពីលើ ស្ពានជ្រោយចង្វារ ដើម្បីបញ្ជាក់ពីចិត្ដស្មោះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ សីហា ២០១៤) ៖ យុវជនម្នាក់ បានធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែល យាមប្រចាំគោលដៅស្ពានជ្រោយចង្វារ ដោយ សារតែរូបគេបាន លោតចូលទៅក្នុងទឹកពីលើ ស្ពានជ្រោយចង្វារទាំងពាក់កណ្ដាលអាធ្រាត្រ ដោយប្រជាពលរដ្ឋគិតថា យុវជនរូបនេះ លោតទឹក ដើម្បីធ្វើអត្ដឃាត ប៉ុន្ដែតាមពិត ទៅក្រោយពីការសួរនាំ ទើបនឹងដឹងថា យុវ ជនរូបនេះ លោតទឹកចូលទៅក្នុងទន្លេនោះ គឺ ដើម្បីបញ្ជាក់ចិត្ដស្មោះដល់សង្សាររបស់ខ្លួន។
ការភ្ញាក់ផ្អើលនៅពេលដែលឃើញយុវជន រូបនេះលោតចូលទៅក្នុងទឹកទន្លេហើយឃើញនារីវ័យក្មេងស្រស់ស្អាតម្នាក់ សក់ពណ៌ក្រហម អង្គុយចាំនៅលើម៉ូតូ កណ្ដាលស្ពាននោះបាន កើតឡើងកាលពីវេលាម៉ោងជាង១២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ដែលយាមប្រចាំការនៅគោលដៅស្ពាន ជ្រោយចង្វារនោះបានឱ្យដឹងថា ករណីលោត ពីលើស្ពានជ្រោយចង្វារខាងលើនេះ មិនមែន ជាការប៉ុនប៉ងធ្វើអត្ដឃាតដូចករណីមុនៗ នោះឡើយ ពោលការលោតពីលើស្ពានជ្រោយ ចង្វាររបស់យុវជនរូបនេះ ធ្វើឡើងដើម្បី បញ្ជាក់ពីចិត្ដស្មោះស្នេហ៍ របស់ខ្លួន ចំពោះ នារីជាសង្សារ ដែលខ្លួនស្រឡាញ់ពេញក្រអៅ បេះដូង ហើយចង់ចូលស្ដីដណ្ដឹងទៀតនោះ ។ឮ
បើតាមសមត្ថកិច្ច ក្រោយពីការសួរនាំ សាក្សីនោះ ក្រោយពីលោតចូលទន្លេរួចហើយ យុវជនរូបនេះ បានហែលទៅច្រាំងហើយឡើង មកលើស្ពាន រត់មករក គូស្នេហ៍របស់ខ្លួន ប៉ុន្ដែដំបូងគិតថា គូស្នេហ៍សប្បាយចិត្ដព្រោះ តែទង្វើរបស់គេដ៏ក្លាហាន ហ៊ានលោតចូល ទៅក្នុងទន្លេដែលកំពុងហូរខ្លាំង ប៉ុន្ដែនារីជា សង្សារបានទះពីរបីកំផ្លៀងទៅវិញ ដោយ និយាយថា ហេតុអ្វីបានធ្វើឆ្កួតបែបនេះ នាំ ឱ្យរូបគេខ្មាសគេខ្មាសឯង ដែលនាំគ្នាឈរ មើល ៕