ស្រីៗ​ស្រស់​ស្អាត​វ័យ​ក្មេង​ជន​ជាតិ​វៀត​ណាម​និយម​ស្លៀក​សិច​ស៊ី​ជិះ​ម៉ូតូ​តា​ម​ផ្លូវ​

សារព័ត៌មាន​​ Cambodia News​/

​​វៀតណាម (២០ សីហា ២០១៤) ៖ ថ្មីៗ​នេះស្ត្រី​ជនជាតិ​វៀតណាម​វ័យៗ​ក្មេង ដែល​ស្លៀក​ពាក់​​គ្មាន​ការ​ខ្មាស់អៀន​សូម្បី​បន្តិច ខណៈ​ជិះ​ម៉ូតូ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​សាធារណៈ​, ត្រូវ​បាន​​បង្ហោះ​នៅលើ ASTV, ដែលជា​បណ្តាញ​ព័ត៌មាន​ដ៏​ល្បីល្បាញ​មួយ នៅក្នុង​ប្រទេស​ថៃ ។​

តាមរយៈ​រូបភាព​ទាំងនេះ យើង​សង្កេតឃើញថា នារី​វ័យៗ​ក្មេង​ទាំងនេះ បាន​ពាក់អាវ “​ចំហរ​” សាច់​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​មនុ​ស្សទាំង​ក្មេង និង​ចាស់ អត់ទ្រាំ​មើល​ពុំបាន ។ យ៉ាង​ណាមិញ ចំពោះ​ការ​ស្លៀកពាក់​ខោអាវ​ដ៏​ជ្រុល​ហួសហេតុ​បែបនេះ នៅតាម​ដងផ្លូវ​នៃ​ប្រទេស​​វៀតណាម​, ត្រូវ​គេហទំព័រ​ថៃ​មួយ​ បាន​ឆ្លុះបញ្ចាំង​ទស្សនៈ​មិន​យល់ស្រប​តែម្តង ។​

​អ្នកនិពន្ធ​ម្នាក់​និយាយថាៈ “​ក្នុង​រយៈពេល​ប៉ុន្មាន​មុននេះ​, នោះ​ការ​ស្លៀកពាក់​ប្រភេទ​នេះ គឺ​កើត​មាន​សម្រាប់តែ​ពួក​តារាចម្រៀង​, តារា​សម្តែង និង​ម៉ូ​ឌែ​ល ប៉ុណ្ណោះ ។ ពួក​អាជ្ញាធរ ក៏​បាន​ផ្តល់​ក្បូន​ច្បាប់​ច្បាស់លាស់ អំពី​រៀប​របប​ក្នុងការ​ស្លៀកពាក់ និង​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​បំពាន​ច្បាប់​នេះ ។

​ទោះជា​យ៉ាងណា​, យោងតាម​គេហទំព័រ​ថៃ​នេះ បាន​ឲ្យ​ដឹងថា ដោយសារតែ​ពុំមាន​ក្បួន​ច្បាប់​​អំពី​ការ​ស្លៀកពាក់​នៅលើ​ដងផ្លូវ​, ហេតុដូច្នេះ ធ្វើ​ឲ្យ​នារី​វៀតណាម​ក្មេងៗ នៅតែ​បន្ត​ស្លៀកពាក់​ចំហ​ល្ហល្ហេវ​បែបនេះ នៅតាម​បណ្តា​ដងផ្លូវ​សាធារណៈ​ជារឿយៗ ។​

​តែ​យ៉ាងណាក៏ដោយ ការជ្រើសរើស​ស្លៀកពាក់​នៅ​កន្លែង​សាធារណៈ ជាមួយ​ខោអាវ​ហាក់ដូចជា​គ្មាន​លុយ​ទិញ​បែបនេះ គឺ​បានបង្ហាញ​ពី​កង្វះ​ការគោរព​ចំពោះ​អ្នក​ដទៃទៀត​តែម្តង ។ ប៉ុន្តែ មាន​មនុស្ស​ជាច្រើន​បានគិត​ថា ការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​ស្បែក​សខ្ចី​ឲ្យ​ដូច​ពួក​ជនបរទេស​បែបនេះ គឺ​ចង់បង្ហាញ​ពី​សម្រស់​របស់​ស្ត្រី​សម័យ​ទំនើប​ប៉ុណ្ណោះឯង ៕

ណាម១

 

Related Articles

Back to top button
Close
Close