ករណីលោកផ្កាយពីរ សម្លាប់ប្រពន្ធនិងកូន កើតចេញពីរឿងប្រច័ណ្ឌលេង Facebook

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ(១៣ សីហា ២០១៤) ៖ ប្រភពពី​មន្ត្រីនគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ករណី​ឃាតកម្ម​សម្លាប់​ប្រពន្ធ​និង​កូន រួច​ច្រក​ថង់ យកទៅ​បោះចោល នៅ​ពេជ្រនិល កើតចេញពី​រឿងប្រច័ណ្ឌ​ប្រពន្ធ លេង Facebook ជាមួយ​យុវជននិស្សិត​ជប៉ុនម្នាក់។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពីរ​នាក់​ប្តី​ប្រពន្ធ ដែលមាន​ប្តី​ឈ្មោះ គឹម ម៉ា​រី​ន​ថា និង​ប្រពន្ធ​ឈ្មោះ វ៉ា ដា​រី ដែលជា​ប្រពន្ធចុង ប៉ុន្តែ​មានការ​ព្រមព្រៀង ពី​ប្រពន្ធដើម​ផងដែរ ហើយ​រស់នៅ​ជាមួយគ្នា រហូត​បានកូន​ស្រី​ម្នាក់​អាយុ​៦​ឆ្នាំ​។

ស្រាប់តែ​បុរស​ជា​ប្តី មានការ​ប្រច័ណ្ឌ ពេលដែល​ដឹងថា ប្រពន្ធ​របស់ខ្លួន​លេង Facebook ជាមួយ​និស្សិត​ជប៉ុន​ម្នាក់ ហើយ​បាន​សុំ​ប្តី​លែងលះ នៅ​យប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៤​។

ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ឈ្លោះប្រកែក​គ្នា​ខ្លាំងណាស់ រហូតដល់​យប់​ថ្ងៃទី​១៥កុម្ភៈ ប្តី​មាន​ការ ខឹង សម្បា​រហូត​សម្លាប់​ទាំង​ម្តាយ​និង​កូនស្រី រួច​ច្រក​ក្នុង​ថង់ ដាក់​ក្នុង​ធុង​ទឹក​កកធំ ប្រើ​ឲ្យ​កូនប្រសា​ដឹក​តាមរថយន្ត​ឡិច​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ដឹក​យកទៅ​ទម្លាក់ ចោល នៅ​ពេជ្រនិល។

រហូតដល់​អំឡុង​ខែមីនា ឆ្នាំ​២០១៤ ទើប​មាន​ធុំក្លិន​ស្អុយ ដឹងថា មាន​មនុស្ស​យក​សព ២ នាក់​ម្តាយ និង​កូន​ដែល​ស្លាប់​ស្អុយរលួយ មើល​លែង​ស្គាល់​ទៅហើយ​។ ប៉ុន្តែ​ពេល ដែល​សមត្ថកិច្ច ធ្វើ​កោសល្យ​វិ​ច្ច័​យ រកឃើញ​មាន​បន្តោង​ជ័រ​មួយ ដែល​ជនរងគ្រោះ ស្រ​វាបេះ​បាន​នៅក្នុង​បន្ទប់ ដាក់ចូល​ខោ​លី​អូសព​ស្ត្រី​ជា​ប្រពន្ធចុង ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ជាប់​រហូតមក​៕ 

32

Related Articles

Back to top button
Close
Close