សាហាវណាស់ គ្រាន់តែគេហៅថា ខ្ទើយ សំលាប់គេ ហើយ ខ្វេះបេះដូង យកមកស៊ី
សារព័ត៌មាន Cambodia News/
អាហ្វ្រិកខាងត្បូង (១៤ កក្កដា ២០១៤) ៖ បុរសចំណាស់វ័យ ៦២ឆ្នាំម្នាក់ត្រូវ គេសំលាប់ រួចខ្វេះយកបេះដូង របស់គាត់ទៅស៊ី គួរអោយរន្ធត់បំផុត សំរាប់ក្រុមគ្រួសារ ជនរងគ្រោះ។
តាមប្រភពពត៌មាន បានអោយដឹងថា ជនល្មើស ដែលមានឈ្មោះថា Chimboza Andrew អាយុ៣៥ឆ្នាំ បានធ្វើការ សំលាប់ លោក Mbuyiselo Manona អាយុ ៦២ឆ្នាំ នៅផ្ទះរបស់ជនរងគ្រោះ ហើយមិនត្រឹមតែប៉ុននោះទេ ជនល្មើស បានវះយកបេះដូងជនរងគ្រោះ មកស៊ី មើលទៅសាហាវ ជាទីបំផុត។
ហេតុការណ៍នេះ បានកើតឡើង នៅក្នុងទីក្រុង Cape Town ប្រទេស អាហ្វ្រិកខាងត្បូង ហើយប្រភពពត៌មាន ដដែល បានអោយដឹងទៀតថា មូលហេតុដែលគេ កំណត់ក្នុង ជំហ៊ានដំបូងនោះគឺ ជនល្មើសខឹងជនរងគ្រោះ ហៅខ្លួនថា ជាមនុស្សខ្ទើយ។
កាលពីថ្ងៃពុធ សប្តាហ៍មុន Andrew ត្រូវបាន ឡើងតុលាការ ជាលើកចុងក្រោយ ក្នុងការកាត់ទោស ពីការសំលាប់ មនុស្សយ៉ាងសាហាវបំផុតមួយនេះ ហើយមូលហេតុពិតប្រាកដ គឺដោយសារតែ ជនរងគ្រោះ ហៅជនល្មើសថា ជាមនុស្សខ្ទើយ ទើបធ្វើអោយជនល្មើស ទ្រាំនឹងកំហឹងមួយនេះមិនបាន រហូតឈានដល់ការ សំលាប់យ៉ាងសាហាវបែបនេះ៕