ព្រះឆាយាលក្ខណ៍សម្តេចព្រះ នរោត្តម សីហនុ ក្លាយជារូប profile នៅក្នុងហ្វេសប៊ុក ជាថ្មីទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កក្កដា ២០១៤) ៖ ព្រះ ឆាយាលក្ខណ៍សម្តេចព្រះ នរោត្តម សីហនុ បានក្លាយជារូបថត សម្រាប់ Profile របស់អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក មួយចំនួន សាជាថ្មីទៀតហើយ នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ រយៈពេល ៣ ថ្ងៃ នាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដានេះ។
ព្រះឆាយាលក្ខណ៍របស់ព្រះអង្គ ត្រូវបានគេយកមកដាក់ធ្វើជារូបថត Profile នៅក្នុងហ្វេសប៊ុក ម្តងមកហើយ អំឡុងពេលព្រះអង្គចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ និងនៅថ្ងៃថ្វាយព្រះភ្លើង បូជាព្រះបរមសពព្រះអង្គ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៣។
ជាមួយនឹងការរម្លឹកពីព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទួត នៅពេលនេះ ព្រះមហាវីរភាព និងព្រះរាជសកម្មភាពរបស់ព្រះអង្គ ក្នុងបូជនីយកិច្ច ដឹកនាំប្រទេស និងទាមទារឯករាជ្យពីបារាំង ក៏ត្រូវបានរំលេចឡើងផងដែរនៅលើបណ្តាញសង្គមមួយនេះ៕