សុខ ​ពិសី ​និង ​នីកូ​​ ចេញ​​ទៅ​​ថ​ត​​កុន​​នៅ​​ ម៉ា​ឡេស៊ី​ និង​​ ជប៉ុន​​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (១០ កក្កដា ២០១៤) ៖ នៅ​ព្រឹក​មិញ​នេះ កញ្ញា សុខ ពិសី និង ​លោក នីកូ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ដើម្បី​ទៅ​ថត​ខ្សែ​ភាពយន្ត​រឿង “សង្សារ​ខ្មោច” ដែល​​​តារា​សម្ដែង និង​ ចម្រៀងទាំង​ពីរនាក់ថត ជា​តួឯក​រួម​គ្នា​លើក​ដំបូង​ក្នុង​ប្រទេស ម៉ាឡេស៊ី និង ​ជប៉ុន។

អ្នក​ ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម សាន់ដេ លោក ឡាយ សុក​ចំរើន ដែល​បាន​រួម​ដំណើរ​ជា​មួយ​នឹង​តារា​ចម្រៀង​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​បាន​ឱ្យ ​ដឹង​ថា​ ការ​ចេញ​ទៅ​ថត​នៅ​ប្រទេស ម៉ាឡេស៊ី និង​ ប្រទេស ជប៉ុន ​តែ​ពីរ​នាក់​ទេ ដោយ​​សាច់​រឿង​នេះ ទាក់ទង​គាត់​ទាំង​ពីរ ហើយ​យើង​​ប្រើ​រយៈ​ពេល​មួយ​សប្ដាហ៍ ​ដើម្បី​ខ្សែ​ភាពយន្ត​រឿង “សង្សារ​ខ្មោច” ខាង​លើ។

លោក ឡាយ បាន​បញ្ញាក់ថា មូលហេតុ​នាំ​ឱ្យ​ជ្រើសរើស​ប្រទេសម៉ាឡេស៊ី និង ​ជប៉ុន ​ក្នុង​ការ​​គឺ​ដើម្បី​ធ្វើ​ឱ្យ​សាច់​រឿង​មាន​ភាព​ប្លែក ទីកន្លែង​មាន​ភាព​ទាក់ទាញ ក៏​ដូច​ជា​សាច់​រឿង​ទាំង​មូល​ប្រកប​ដោយ​គុណភាព។

ទោះ ​ជា​យ៉ាង​ណា​ក្នុង​ពិធី​ក្រុង​ពាលី​កាល​ពី ​ពេល​កន្លង​ទៅ​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​សុទិ​ដ្ឋិនិយម​​ថា​នឹង​ទទួល​បាន​ គាំទ្រ​ច្រើន​ពី​ទស្សនិកជន​នៅ​ពេល​ខ្សែ​ភាពយន្ត​នេះ​ដាក់​បញ្ចាំង​​លើ​ ទីផ្សារ ចំពោះ​ខ្សែ​ភាពយន្ត​ដែល​ពួកគេ​ទាំង​ពីរ​​សម្ដែង​រួម​គ្នា​លើក​ដំបូង។

ក្រៅ ​តែ​ពី​តារា​សម្ដែង​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​នេះ​ខ្សែ​ភាពយន្ត​រឿង “សង្សារ​ខ្មោច” ក៏​​មាន​ការ​ចូល​រួម​​សម្ដែង​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​របស់​ ផលិតកម្ម​សាន់ដេ មាន​ដូច​ជា​លោក កែវ វាសនា កញ្ញា យូរី លោក មូល សុវណ្ណគិរី កញ្ញា តាក់​ម៉ា លោក អាន គុណ​កូឡា កញ្ញា អ៊ីវ៉ា ជា​ដើម៕

180514ent3

 

Related Articles

Back to top button
Close
Close