អ្នក​នាំ​​ពាក្យ​​ស្ថាន​​ទូត​​វៀត​​ណាម ​មិន​​​សុំ​​ទោស​​​ប្រ​ជា​ពល​រដ្ឋ​​​ខ្មែរ​​ជា​​ដាច់​​ខាត​

សារព័ត៌មាន​ Cambodia News/

វៀតណាម( ០៩ កក្កដា ២០១៤) ៖ ថ្លែង​ប្រាប់​សារព័ត៌មាន​Shanghay Daily.com កាលពី​ព្រឹក​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​ស្ថានទូត​វៀត ណាម  លោក ត្រឹង វ៉ាន​ថុង បាន​បញ្ជាក់​យ៉ាង​ដាច់ខាត​ថា ខ្លួន​នឹង​មិន​សុំទោស ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​តវ៉ា​នោះ​ទេ ហើយ​ថា ការតវ៉ា​នោះ គឺជា​អំពើ​រំលោភច្បាប់​។​សារព័ត៌មាន​ដដែល​បាន​ដកស្រង់​សម្តី​របស់​លោក ត្រឹង វ៉ាន​ថុង ថា​«​ខ្ញុំ​ពុំ​មាន​អ្វី​សំ​ទោស​សម្រាប់​ការ​ថ្លែង​របស់​ខ្ញុំ​ទេ​ពីព្រោះ​ទឹកដី​ផ្នែក​ខាងត្បូង​វៀតណាម​ជា​កម្មសិទ្ធិ​របស់​វៀតណាម​។​អ្នក​តវ៉ា​កំពុងតែ​រំលោភ​ច្បាប់​កម្ពុជា និង​អន្តរជាតិ​។​

ការបដិសេធ​យ៉ាង​ដាច់ខាត​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី អ្នក​តវ៉ា​បាន​ប្រមូលផ្តុំ​នៅ​មុខ​ស្ថានទូត​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​០៨ កក្កដា​ នេះ បាន​តវ៉ា ក្នុង​បំណង​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ខ្លួន​បាន​អះអាង​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​អតីតកាល​មិនមែន​ទើបតែ បារាំង​កាត់​ចេញពី​កម្ពុជា ប្រគល់ឲ្យ​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​១៩៤៩ នោះទេ​។​

ការតវ៉ា​នៅ​ព្រឹក​ដដែល​នោះ ក៍​មាន​ការរារាំង​ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច រហូត​ឈានដល់​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា ខណៈ​ដែល​ក្រុម​យុវជន បាន​ព្យាយាម​ប្រមូល​លើក​បដា​តវ៉ា​។​ក្នុង​ការប៉ះទង្គិច​នោះ មាន​ព្រះសង្ឃ​មួយ​ព្រះអង្គ ត្រូវបាន​សមត្ថកិច្ច​ដ​ក​ហូត​ទូរស័ព្ទ ដៃ និង​អ្នក​បើក​ឡាន​តំណាងរាស្ត្រ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​បោក​កម្ទេច​I Paid មួយគ្រឿង និង​មាន​ការ​បំបែក​ការតវ៉ា ការ​គប់​ដំ​ថ្ម​រហូត​ធ្វើឲ្យ​មនុស្ស​យ៉ាង​តិច​១០​នាក់​រងរបួស​ផងដែរ​៕

16

Related Articles

Back to top button
Close
Close