សេវាកម្មរថយន្តក្រុង មិនទាន់បានផ្លាស់ប្តូរផ្នត់គំនិតអ្នកក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កក្កដា ២០១៤) ៖ រយៈពេលជិត៥ខែហើយ ដែលសេវាកម្មរថយន្តក្រុងសាធារណៈបានចាប់ដំណើរការដឹកជញ្ជូនអ្នកដំណើរ តាមបណ្តោយផ្លូវព្រះមុន្នីវង្សប៉ុន្តែសេវាកម្មនេះហាក់ដូចជានៅតែ មិនទាន់បានផ្លាស់ប្តូរផ្នត់គំនិតអ្នកក្រុងភ្នំពេញជាដុំកំភួននៅ ឡើយ។
ម៉ោងប្រមាណជាង ៨កន្លះព្រឹកនៅត្រង់ចំណតរថយន្តពេទ្យចិន គេសង្កេតឃើញមានអ្នកដំណើរប្រហែលពីរនាក់ប៉ុណ្ណោះដែលរង់ចាំធ្វើ ដំណើរ។ អ្នកដំណើរត្រូវឈរង់ចំាប្រហែលជាង ១៥នាទីទើបមានរថយន្តក្រុងមកដល់។
សំបុត្ររថយន្តក្រុងក្នុងមួយជើងតម្លៃ១.៥០០រៀលក្នុងចម្ងាយផ្លូវ ប្រវែង៧គីឡូម៉ែត្រ។ ប៉ុន្តែថ្លៃសេវាដឹកជញ្ជូននឹងថ្លៃជាងនេះពីបួនទៅប្រាំដងប្រសិនបើគេ ប្រើប្រាស់សេវាដឹកជញ្ជូនផ្សេងពីរថយន្តក្រុង។
ក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញនិងអង្គការចៃកា(JICA) សេវាកម្មរថយន្តក្រុងសាកល្បង បានចាប់ដំណើរការកាលពីថ្ងៃទី០៤ ខែកុម្ភៈដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ១០គ្រឿង។
គោលបំណងនៃការដាក់សេវាកម្មរថយន្តក្រុងសាធារណៈនេះគឺ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍និងកាត់បន្ថយការចំណាយរបស់ ប្រជាពលរដ្ឋក្នុងការធ្វើដំណើរក្នុងក្រុង។ប៉ុន្តែកិច្ចសហការនោះ ត្រូវបានបញ្ចប់ក្រោយពីរយៈពេលសាកល្បងមួយខែ។
ក្នុងពេលបច្ចុប្បន្នសាលារាជធានីភ្នំពេញសហការជាមួយមន្ទីរ សាធារណការរាជធានីភ្នំពេញដើម្បីបន្តដំណើរការសាកល្បងលើសេវាកម្ម រថយន្តក្រុងសាធារណៈនេះ៕