ស្គាល់​គ្នា​តាម ​ហ្វេស​ប៊ុក​ នាំ​គ្នា​ឡើង​ផ្ទះ​សំណាក់​ត្រូ​វឪ​ពុក​ម្តាយ​ខាង​ស្រី​ចាប់​ខ្លួន​ឲ្យ​ស​មត្ថ​កិច្ច​

សារព័ត៌មាន​ Cambodia News/

ភ្នំ​​ពេញ​ (០១ កក្កដា ២០១៤) ៖ ​យុវជ​នម្នាក់​ត្រូវ​បាន​អាណា​ព្យា​បាល​ខាង​ស្រី ចាប់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថ​កិច្ចន​គរ​​បាល​កា​រិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​ ​រាជធា​នីភ្នំ​ពេញ កាល​ពីថ្ងៃ​ទី៣០​ ​មិថុនា ២០១៤ ដោយ​ចោទប្រកាន់ថា ​បាន​រួមភេទ​ជា​មួយ​អនីតិជ​នក្រោម​អាយុ១​៥ឆ្នាំ​ ។

យុវ​ជន​រូបនោះ​ឈ្មោះ​ធៀង ​ សុភាព​ ហៅ​គោ ​អាយុ​១៩ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​២៥A ​ផ្លូវជាតិ​លេខ២​​ ​សង្កាត់​​ចា​ក់​អង្រែ​លើ ​ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេ​ញ ​មុខ​របរ​​សិស្ស​ ។ ​

នៅ​ចំពោះ​មុខ​សមត្តកិច្ច​យុវជ​ន​ជាប់​សង្សយ័​បាន​រៀប​ រាប់​ឲ្យ​ដឹង​ថា រូប​គេ​បាន​ស្គាល់​នាង​ អាយុ​១៤ឆ្នាំ​ ជិត​១​ឆ្នាំ​ហើយ​តាម​រយៈ​លេង​ហ្វេស​ប៊ុក​ ហើយ​បាន​​ស្រ​ឡា​ញ់​គ្នា រហូត​មាន​ការ​ស្រុះ​ស្រួល​គ្នា​ទៅ​ដេក​រួមភេ​ទនៅផ្ទះ​សំណា​ក់បាន​ចំនួន​៣ដង​ ។​

ទោះ​ជា​យ៉ាង​ណា​ យោង​តាម​របាយ​ការ​ណ៍របស់​សមត្ថ​កិច្ច ​ដែល​បាន​រៀបចំ​បញ្ជួន​យុវ​ជន​រូប​នេះ​ទៅ​សាលា​​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជាក់​ច្បាស់​ថា​ជា​ករណី​រួមភេទ​ជា​មួយ​អនី​តិជន​ក្រោម​អាយុ​១៥ឆ្នាំ​ ​នឹង​ត្រូវ​ទទួ​ល​ទោស​៕

Cam1

 

Related Articles

Back to top button
Close
Close